Coutinho អាចនឹងផ្លាស់ទៅលេងនៅ Spurs ប៉ុន្តែលុះត្រាតែ Harry Kane ចាកចេញសិន

17841
  • យោងតាមរបាយការណ៍ចុងក្រោយរបស់ Fernando Polo និង Roger Torello ដែលអាចជឿទុកចិត្តបាន Tottenham Hotspur ចាត់ទុក Philippe Coutinho ជាទិសដៅអាទិភាពនៃការផ្ទេររបស់ពួកគេ។
    តែទោះជាយ៉ាងណាការផ្លាស់ប្តូរនេះអាស្រ័យលើអនាគតរបស់ Harry Kane ប៉ុណ្ណោះ។ ប្រសិនបើកីឡាករអង់គ្លេសរូបនេះចាកចេញទៅ Manchester City នោះក្រុមមាន់ខ្នាយមាស Spurs នឹងធ្វើការផ្លាស់ប្តូរសម្រាប់កីឡាករប្រេស៊ីលវ័យ ២៩ ឆ្នាំខាងលើ។
    ជាមួយគ្នានេះភ្នាក់ងាររបស់ Coutinho បានធ្វើការទំនាក់ទំនងជាលើកដំបូងជាមួយក្រុមមួយនៅក្របខ័ណ្ឌ Premier League ហើយ ខណៈអនាគតអតីតកីឡាករ Liverpool រូបនេះនៅ Barcelona ស្ថិតក្នុងភាពស្រពិចស្រពិល និងតែងតែត្រូវបានក្លិបដាក់ឱ្យក្លិបផ្សេងខ្ចីជើងជាហូរហែនាពេលកន្លងមក។
    Philippe Coutinho បានបង្ហាញខ្លួន ៩០ លើកឲ្យក្រុមអ្នកមានបុណ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៤ ដងគិតមកត្រឹមពេលនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី