កប់! La Liga យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃប្រវត្តិសាស្ត្រ ធ្វើឱ្យ Real-Barca កើបលុយរាប់លាន

17471
  • La Liga បានយល់ព្រមលើកិច្ចព្រមព្រៀងរាប់ពាន់លានជាប្រវត្តិសាស្ត្រជាមួយ CVC Capital Partners ដែលនឹងផ្តល់ឱ្យក្លឹបលីគចំនួនប្រហែល ២ ពាន់ ៧០០ លានអឺរ៉ូ។ នេះបើយោងតាមតាមប្រភពជាច្រើន។
    កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្តល់សច្ចាប័នដោយក្លឹបនៅក្របខណ្ឌ La Liga នៅរសៀលថ្ងៃនេះនោះទេ ប៉ុន្តែវាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។
    Barcelona និង Real Madrid នឹងទទួលបាន ២៧០ លានអឺរ៉ូ និង ២៦១ លានអឺរ៉ូរៀងៗខ្លួន៖ ផ្នែកមួយនៃប្រាក់នេះ (ប្រហែល ៨៥%) គឺសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្លឹប។ នៅសល់ (១៥%) គឺដើម្បីបញ្ចប់ការចុះហត្ថលេខាថ្មី និងដោះស្រាយស្ថានភាពកិច្ចសន្យាស្មុគស្មាញរបស់ពួកគេ។
    ដូច្នេះ Real Madrid នឹងអាចបន្ថែមប្រហែល ៤០ លានអឺរ៉ូទៅក្នុងថវិកាផ្ទេរបច្ចុប្បន្នរបស់ពួកគេ។ ហើយបើយោងតាមរបាយការណ៍បាននិយាយថា ថវិកានេះនឹងជួយឱ្យក្រុម Real Madrid ចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅរដូវក្តៅនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី