លោក Jose ៖ ខ្ញុំដឹងថា De Gea ចង់ស្នាក់នៅហើយភ្នាក់ងាររបស់គាត់ក៏ចង់ធ្វើអ្វីដែលគាត់ចង់បាន

10811

David De Gea គឺជាកីឡាករដ៏សំខានបំផុតម្នាក់ក្នុងការជួយឲ្យក្លឹបបីសាចក្រហម Manchester United ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីការស៊ុតបញ្ចូលទីនៅចុងម៉ោងដោយកីឡាករសញ្ជាតិប៊ែលហ្ស៊ិក Marouane Fellaini នៅនាទី ៩០+១ លើក្រុម Young Boy កាលពីយប់មិញ ។

Image result for David De Gea

អ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំ David De Gea នឹងត្រូវផុតកុងត្រាជាមួយក្លឹបបីសាចក្រហម Manchester United នៅចុងរដូវកាលនេះ ខណះអ្នកចាំទីដៃស្អិតរូបនេះកំពុងមានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការបន្តកិច្ចសន្យាថ្មីរបស់គេជាមួយក្លឹបយក្សរបស់អង់គ្លេសមួយនេះ បន្ទាប់ពីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សៗដូចជា Paris Saint-Germain និង Juventus ។

Related image

លោក Jose Mourinho បាននិយាយប្រាប់ការសែតរបស់អេស្ប៉ាញមួយថា៖ ” David de Gea គឺជាកីឡាករលំដាប់ថ្នាក់ពិភពលោក ។ ដែលជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក ។ ប្រសិនបើមហិច្ឆតារបស់យើងចង់ក្លាយជាក្លឹបឈ្នះអ្នកត្រូវការអ្នកចាំទីដ៏ល្អបំផុតនៅលើពិភពលោក និងកីឡាករល្អបំផុតនៅលើពិភពលោក ។ ខ្ញុំដឹងថាគាត់ចង់ស្នាក់នៅហើយភ្នាក់ងាររបស់គាត់ក៏ចង់ធ្វើអ្វីដែលគាត់ចង់បានដែរ ” ។

Image result for David De Gea

កាលពីពេលថ្មីៗក្លឹបជើងខ្លាំងរបស់បារាំង Paris Saint-Germain បានសន្យាជាមួយ De Gea ថានឹងផ្ដល់ប្រាក់ឈ្នួលចំនួន ៣០០,០០០ ផោនក្នុងមួយអាទិត្យ ដែលស្មើរនឹង ១៥,៥ លានផោនក្នុងមួយឆ្នាំ ប្រសិនបើពួកអាចចុះហត្ថលេខាជាមួយអតីតអ្នកចាំទីរបស់ក្លឹប AT Madrid រូបនេះដោយគ្មានតម្លៃខ្លួន ខណះម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីក្លឹបសេះបង្កង់ Juventus ក៏ចង់បានអ្នកចាំទីរូបនេះដើម្បីក្លាយជាអ្នកចាំទីដៃទីមួយរបស់ពួកគេផងដែរ បន្ទាប់ពីអ្នកចាំទីចាស់វស្សា Gianluigi Buffon បានសម្រេចចិត្តចាកចេញផ្ទេរទៅកាន់ក្លឹប  Paris Saint-Germain កាលពីដើមរដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី