Chelsea រៀបចំសំណើរដេញថ្លៃថ្មីមួយទៀតសម្រាប់ Lukaku តម្លៃអាចធ្វើឱ្យកក្រើកពិភពបាល់ទាត់

15103
  • Chelsea កំពុងរៀបចំការដេញថ្លៃថ្មីមួយសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan រហូតដល់ ១៣០ លានអឺរ៉ូ (១១១ លានផោន/១៥៤ លានដុល្លារ) ។
    Lukaku ត្រូវបានគេរំពឹងថា នឹងត្រលប់មកទឹកដី Stamford Bridge វិញនៅរដូវក្តៅនេះ ខណៈដែលគ្រូបង្វឹកលោក Thomas Tuchel ព្យាយាមពង្រឹងជម្រើសប្រយុទ្ធរបស់គាត់នៅ Chelsea សម្រាប់រដូវកាលទី២ របស់គាត់។
    Goal បានរាយការណ៍ថា ក្រុមតោខៀវបានឃើញថាការផ្តល់ជូន ១០០ លានអឺរ៉ូ (៨៥ លានផោន/១១៩ លានដុល្លារ) សម្រាប់កីឡាករអន្តរជាតិបែលហ្ស៊ិកដែលបានបដិសេធ ដែលរួមបញ្ចូលទាំងខ្សែការពារអេស្ប៉ាញ Marcos Alonso ផងដែរ។ ទើបធ្វើឱ្យក្រុមជើងឯក Champions League គ្រោងដេញថ្លៃជាថ្មីក្នុងកញ្ចប់ទឹកប្រាក់ខ្ពស់ជាងនេះ ពោលគឺរហូតដល់ ១៣០លានអឺរ៉ូឯណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី