
គ្រូបង្វឹករបស់ក្លឹប Ajax លោក Jari Litmanen បាននិយាយថាកីឡាករវ័យក្មេង Matthijs de Ligt នឹងក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសារស្ត្ររបស់ក្លឹប ប្រសិនបើតារាវ័យក្មេងរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះសម្រេចចិត្តចាកចេញពីក្របខ័ណ្ឌ Eredivisie ។
លោក Jari Litmanen ដែលជាអតីតកីឡាកររបស់ក្លឹប Barcelona រូបនេះបាននិយាយប្រាប់ Gazzetta dello Sport ថា៖ ” ខ្ញុំមិនដឹងថាតើគាត់នឹងចាកចេញទៅក្លឹប Juventus ឬយ៉ាងណានោះទេ ប៉ុន្តែខ្ញុំគិតថានៅពេលគាត់ចាកចេញគាត់នឹងក្លាយជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លឹប ” ។
ក្លឹប FC Barcelona តាំងពីយូរមកហើយបានកំណត់គោលដៅទិញយកខ្សែការពារកណ្តាលវ័យ ១៩ ឆ្នាំរូបនេះ ខណៈដែលពួកគេចាត់ទុកកីឡាករូបនេះថាជាអ្នកស្នងរបស់ខ្សែការពារ Gerard Pique ខណះខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះមានវ័យកាន់ច្រើនឡើងៗ និងការបង្ករកំហុសធំៗជាច្រើននាពេលថ្មីៗនេះ ។
យោងទៅតាមកាសែត Diario Sport បានឲ្យដឹងថា ខ្សែការពារវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យ De Ligt អាចមានតម្លៃខ្លួនចន្លោះពី ៦០ ទៅ ៧០ លានអឺរ៉ូ ខណះក្រុម Juventus ត្រូវបានគេរាយការណ៍ថាជាក្រុមមានភាគរយខ្ពស់ជាងគេក្នុងការនាំយកកីឡាកររូបនេះ ។
ស្របពេលដែលប្រធានកីឡារបស់ក្លឹប Barcelona លោក Eric Abidal ក៏ធ្លាប់បានទទួលទានអាហារពេលល្ងាចមួយជាមួយ Matthijs de Ligt នៅទីក្រុង Amsterdam កាលពីសប្តាហ៍មុនដើម្បីព្យាយាមបញ្ចុះបញ្ចូលខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះឱ្យផ្ទេរទៅលេងនៅក្របខ័ណ្ឌ La Liga ៕
ដោយ៖តារា