Alex Sandro អាចនឹងចុះហត្ថលេខាជាមួយ PSG ឬ Chelsea នៅរដូវក្តៅខាងមុខនេះ

6149

ការចរចារបស់ក្លឹប Juventus និង Alex Sandro សម្រាប់កិច្ចសន្យាថ្មីកំពុងជាប់គាំងយ៉ាងខ្លាំង ខណៈដែលខ្សែការពារស្លាបឆ្វេងរូបនេះកំពុងស្វែងប្រាក់ឈ្នួលខ្ពស់ជាង ២.៨ លានអឺរ៉ូក្នុងមួយរដូវកាល ដោយក្លឹប Paris Saint-Germain និង Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍ចុះហត្ថលេខាជាមួយកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ។

Image result for Alex Sandro

ខ្សែការពារឆ្នើមរបស់ក្រុមស៊ាំបាប្រេស៊ីលរូបនេះបានសារភាពថាគាត់មានបំណងចង់ទៅលេងនៅក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃណាមួយដោយបាននិយាយថា៖ ” ខ្ញុំគិតថាថ្ងៃណាមួយ គ្មាននរណាម្នាក់ដឹងអំពីអ្វីដែលនឹងកើតឡើងនោះទេ? ខ្ញុំមានបំណងចង់លេងនៅក្របខ័ណ្ឌ Premier League ប៉ុន្តែពេលនេះខ្ញុំពិតជារីករាយណាស់ដែលខ្ញុំស្ថិតនៅលីគ និង ក្លឹបដែលខ្ញុំកំពុងលេង ( Juventus ) ” ។

Image result for Alex Sandro

ទោះបីជាខ្សែការពារប្រេស៊ីលរូបនេះនឹងមិនចាកចេញពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A នៅខែមករាខាងមុខនេះក៏ដោយក៏សមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះរំពឹងថានឹងមានការផ្លាស់ប្តូរនៅរដូវក្តៅខាងមុខនេះ ខណៈដែល Chelsea កំពុងស្ថិតក្នុងទីតាំងមួយដើម្បីចុះហត្ថលេខាជាមួយគេ ប៉ុន្តែ PSG អាចធ្វើឱ្យ  Alex Sandro ទទួលបានប្រាក់ឈ្នួលដ៏ខ្ពស់មួយ ប្រសិនបើកីឡាករូបនេះផ្ទេរមកលេងនៅក្របខ័ណ្ឌ Ligue 1 ។

Image result for Alex Sandro

Alex Sandro បានក្លាយជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅក្នុងលោក ចាប់តាំងពីចូលលេងឱ្យក្លឹប Juventus ពីក្លឹប Porto កាលពីឆ្នាំ ២០១៥ ។ ក្នុងអំឡុងពេលរបស់គាត់នៅទីក្រុង Turin ខ្សែការពាររូបនេះបានរួមចំណែកដល់ជ័យជម្នះជាច្រើនដែលបានឈ្នះដូចជាក្របខ័ណ្ឌ Serie A និង Coppa Italia ចំនួនបីដងដូចគ្នា ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី