កីឡាករឆ្នើម ៥ រូបដែលសាកសមបំផុតក្នុងការទៅជំនួសតំណែង Hazard ប្រសិនបើគេផ្ទេរទៅ Real Madrid

9294

Eden Hazard កំពុងត្រូវផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបយក្សចំនួនពីរនៅអេស្ប៉ាញគឺក្លឹប Real Madrid និង FC Barcelona ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខណះខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះធ្លាប់បញ្ជាក់ម្ដងទៀតហើយម្ដងទៀតថាខ្លួននឹងមិនចាកចេញពី Chelsea នៅខែមករានេះនោះទេ ប៉ុន្តែរូបគេអាចនឹងចាកចេញទៅចូលរួមជាមួយ Real Madrid នៅចុងរដូវកាលនេះ ។ ដូចនេះត្រូវបានគេព្យាករណ៍ថាមានកីឡាករឆ្នើមៗចំនួន ៥ នាក់សម្រាប់ការមកជំនួសប្រធានក្រុមបែលហ្ស៊ិករូបនេះនៅ Chelsea ប្រសិនបើគាត់សម្រេចចិត្តចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅខាងមុខនេះ ។

Related image

៥/ កីឡាករ Hirving Lozano របស់ក្លឹប PSV Eindhoven

Hirving Lozano បានក្លាយជាកីឡាករដ៏លិចធ្លោម្នាក់ក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីស៊ុតមួយគ្រាប់ជួយឲ្យ ម៉ិចសិចកូ ផ្ដួល អាល្លឺម៉ង់ នៅការប្រកួត World Cup នៅប្រទេសរ៉ុស្ស៊ី ខណះក្លឹប Barcelona ក៏មានចំណាប់អារម្មណ៍ចង់បានរូបគេផងកាលពីរដូវក្ដៅមុន ។

៤/ កីឡាករ Ousmane Dembele របស់ក្លឹប FC Barcelona

Ousmane Dembele ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យម្នាក់នៅក្នុងពិភពលោក ។ ក្រុមអ្នកមានបុណ្យ Barcelona បានទិញយកកីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះពីក្លឹប Borussia Dortmund ក្នុងតម្លៃខ្លួនជាង ១៥០ លានអឺរ៉ូ កាលពីរដូវកាលក្ដៅ ២០១៧ ។ ប៉ុន្តែ Dembele ដូចជាមិនសូវបង្ហាញទម្រង់លេងបានល្អដូចជាការរំពឹងទុករបស់ពួកនោះទេ ហើយក៏បានស្ថិតនៅកៅអីបម្រុងជាច្រើនប្រកួតផងដែរនៅរដូវកាលនេះ ។ ខណះក្លឹប Barcelona ក៏ត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់កីឡាកររូបនេះនោះរដូវកាលក្រោយ ។

៣/ កីឡាករ Gareth Bale របស់ក្លឹប Real Madrid

Gareth Bale ក្នុងរយះប៉ុន្មានរដូវកាលចុងក្រោយនេះដូចជាបង្ហាញទម្រង់លេងបានល្អប៉ុន្មាននោះទេ​ ប៉ុន្តែរូបគេនៅតែជាកម្លាំងដ៏សំខាន់របស់ Real Madrid បន្ទាប់ពីការចាកចេញរបស់ Ronaldo ផ្ទេរទៅ Juventus ។

២/ កីឡាករ Thorgan Hazard របស់ក្លឹប Borussia Monchengladbach

Image result for Thorgan Hazard

Thorgan Hazard គឺជាប្អូនប្រុសបង្កើតរបស់ Eden Hazard ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្របខ័ណ្ឌ Bundesliga ជាមួយក្លឹប Borussia Monchengladbach ហើយគេក៏អាចជាកីឡាករដ៏សាកសមបំផុតក្នុងទៅជំនួសតំណែងរបស់ប្រុសរបស់គេ ។

១/ កីឡាករ Neymar របស់ក្លឹប Paris Saint-Germain

Image result for Neymar

Neymar នាពេលថ្មីនេះបានត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងក្នុងការវិលត្រលប់ទៅកាន់ Barcelona វិញ ខណះសាម៉ីខ្លួនក៏បានក្រុមគ្រួសាររបស់គេផងដែរថា ខ្លួននឹងវិលទៅលេងនៅកីឡាដ្ឋាន Camp Nou វិញនៅរដូវកាលក្រោយ ។ ជាមួយនេះផងដែរក្លឹបយក្សរបស់បារាំង PSG ក៏បានបើកភ្លើងខៀវឲ្យតារាវ័យ ២៦ ឆ្នាំរូបនេះចាកចេញពីទីក្រុងបារីសផងដែរ ហើយនេះក៏ជាឱកាសដ៏ល្អសម្រាប់ Chelsea ក្នុងការទិញយកកីឡាកររូបនេះទៅជំនួស Hazard ប៉ុន្តែគេជឿជាក់ថាតម្លៃខ្លួនរូបកីឡាកររូបនេះមានតម្លៃផ្ទេរមិនក្រោម ២០០ លានអឺរ៉ូនោះទេ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី