Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងលោកដែលអាចឈ្នះ ១០០ ប្រកួតនៅ UCL

11218

កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងលោកដែលទទួលបានជ័យជម្នះចំនួន ១០០ លើកក្នុងក្របខ័ណ្ឌ Champions League ខណៈក្លឹប Juventus ផ្ដួលក្រុម Valencia ឡើងទៅវគ្គ ១៦ ចុងក្រោយ ។

Related image

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះនៅតែបន្តបំបែកកំណត់ត្រាថ្មីជាមួយក្លឹបថ្មីរបស់គេសេះបង្កង់ Juventus  ។ Ronaldo មិនបានស៊ុតបញ្ចូលទីនោះទេក្នុងការទទួលជ័យជម្នះក្រុម Valencia ប៉ុន្តែគាត់នៅតែកម្លាំងដ៏សំខាន់ក្នុងការទទួលជ័យជម្នះ ១-០ របស់ក្រុមម្ចាស់ជើងឯក Serie A ។

Image result for Cristiano Ronaldo

Cristiano Ronaldo ធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ចំនួន ៥ ដង រួមជាមួយនឹងក្រុម Manchester United ១ ដង និង ជាមួយក្រុម Real Madrid ចំនួន ៤ លើក ។ ការទទួលជ័យជម្នះកាលពីយប់មិញធ្វើឲ្យខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះក្លាយទៅជាកីឡាករដំបូងគេបំផុតក្នុងលោកដែលទទួលបានជ័យជំនះ ១០០ លើកនៅក្របខ័ណ្ឌ Champions League ដែលគ្មានកីឡាកររូបណាអាចធ្វើបាននោះឡើយ ។

Related image

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះក៏ជាកីឡាកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ UEFA Champions League ផងដែរ ដែលអាចរកគ្រាប់បាល់បានរហូតទៅដល់ ១២១ គ្រាប់ ច្រើនជាង Lionel Messsi ដែលជាកីឡាកររកគ្រាប់បានច្រើនបំផុតលំដាប់ទី ២ ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ១០៥ គ្រាប់តែប៉ុណ្ណោះ ។

Image result for Cristiano Ronaldo

មានតែអ្នកចាំទី Iker Casillas ទេដែលកំពុងតាមពីក្រោយក្នុងកំណត់ត្រាការបង្ហាញខ្លួនច្រើនបំផុតដោយកំពុងឈរនៅលំដាប់ទី២ ការបង្ហាញខ្លួនសរុបចំនួន ១៥៧ ប្រកួត ខណៈដែល Cristiano Ronaldo ក៏ជាកីឡាករដែលអាចបង្ហាញខ្លួនបានច្រើនប្រកួតបំផុតក្នុងប្រវតិត្ដសាស្ត្រ UCL ដែលលើស Iker Casillas ចំនួន ៦ ប្រកួត ( សរុប ១៦៣ ប្រកួត ) ។

Related image

ការទទួលជ័យជម្នះកាលពីយប់មិញធ្វើឲ្យក្រុមយក្សរបស់អ៊ីតាលីមួយនេះបានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League រយះពេល ៥ ឆ្នាំជាប់គ្នាជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី