Fellaini ៖ ខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាងដល់លោក Mourinho សម្រាប់ទំនុកចិត្តរបស់គាត់មកលើខ្ញុំ

6297

Marouane Fellaini បាននិយាយថាលោកបានផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់លោក Jose Mourinho ពីព្រោះអ្នកចាត់ការទូទៅរបស់ក្លិប Manchester United រូបនេះបានបង្កើតទំនុកចិត្តលើគាត់ ។

Image result for Marouane Fellaini

Fellaini បានស៊ុតបញ្ចូលទីនៅចុងម៉ោងនៅពេលដែលក្រុម Manchester United បានផ្តួលក្រុម Young Boys ដើម្បីកក់កន្លែងរបស់ពួកគេនៅវគ្គ ១៦ ចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ មួយគ្រាប់របស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានធ្វើឲ្យលោក Mourinho ទាញយកដបទឹកហើយមកវាយនៅលើដីក្នុងសភាពសប្បាយរីករាយ ហើយ Fellaini រីករាយក្នុងការធ្វើឱ្យអ្នកចាត់ការរូបនេះសប្បាយចិត្តនៅយប់ដ៏សំខាន់មួយ ។

Image result for Jose Mourinho

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ ” ខ្ញុំតែងតែព្យាយាមផ្តល់អ្វីគ្រប់យ៉ាងដល់ក្រុមនេះ ទោះបីខ្ញុំចាប់ផ្តើមឬមិនចាប់ផ្តើមក៏ដោយ ។ អ្នករាល់គ្នាដឹងថាខ្ញុំជាកីឡាកររបស់ក្រុម ។ អ្នកចាត់ការបានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តជាច្រើន ។ គាត់ទុកចិត្តខ្ញុំ នោះជារឿងសំខាន់សម្រាប់កីឡាករ ហើយខ្ញុំព្យាយាមផ្តល់ឱ្យវិញនិងតបសងគាត់នៅលើទីលាន ។ ខ្ញុំផ្តល់អ្វីៗគ្រប់យ៉ាងដល់គាត់ ខ្ញុំមានអារម្មណ៍ស្រួលហើយខ្ញុំរីករាយជាមួយគាត់ ។ វាជារឿងល្អណាស់ក្នុងការស្ថិតនៅក្នុងក្របខ័ណ្ឌ Champions League ។ វានឹងក្លាយជាបរិយាកាសដ៏ល្អនៅ Mestalla ខណះ Valencia គឺជាក្រុមដ៏ល្អមួយហេតុនេះយើងទៅទីនោះដោយគ្មានសម្ពាធនិងលេងការប្រកួតរបស់យើង ” ។

Image result for Marouane Fellaini

មួយគ្រាប់របស់ Fellaini គឺជាគ្រាប់ដំបូងរបស់គេក្នុងរដូវកាលនេះ ហើយតារាឆ្នើមរបស់បែលហ្ស៊ិករូបនេះជឿជាក់ថាវាជារង្វាន់ដែលសមនឹងទទួលបានសម្រាប់ការលេងរបស់ក្លឹប ។

Image result for Jose Mourinho

ខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះបានមានប្រសាសន៍ថា៖ ” វាតែងតែល្អក្នុងការរកគ្រាប់បាល់ ប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលសំខាន់បំផុតគឺបីពិន្ទុ ។ ខ្ញុំគិតថាអ្នកគាំទ្រសមនឹងទទួលបានវា ។ ខ្ញុំគិតថាវាជារឿងវិជ្ជមាន ខ្ញុំគិតថាកីឡាករមានភាពវិជ្ជមាននិងអាចឈ្នះពាន ។ យើងចង់ឈ្នះ យើងបានបង្ហាញវាហើយយើងបានផ្តល់អ្វីគ្រប់យ៉ាងដើម្បីរកគ្រាប់បាល់ ។ យើងបានបង្កើតនូវឱកាសជាច្រើនហើយខ្ញុំគិតថាយើងសមនឹងទទួលជ័យជម្នះនៅថ្ងៃនេះ ។ OK, David បានសង្គ្រោះយ៉ាងអស្ចារ្យហើយពួកគេមានឱកាសពីរបីលើក ប៉ុន្តែខ្ញុំគិតថាយើងបានធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតនេះ “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី