កូន Drogba បានចូលរួមជាមួយក្លឹបនៅ Ligue1

7149
  • ស្ថិត​ក្នុងវ័យ ១៧ឆ្នាំ កូនប្រុស​បង្កើត​របស់​អតីតខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Chelsea បាន​ចុះ​ឈ្មោះ​ចូលថ្នាលបណ្តុះបណ្តាលបាល់​ទាត់​​របស់​ក្លឹប Guingamp នៃ​ Ligue 1 របស់បារាំង។ Isaac Drogba ដែលមានតួនាទីជាខ្សែប្រយុទ្ធដែរនោះ ធ្លាប់​បាន​ហ្វឹកហាត់​ជាមួយ​សាលាថ្នាលបាល់ទាត់​របស់ Chelsea កាលពី​មុន និង​បាន​ដើរ​តាម​គំរូ​របស់ឪពុកគាត់។

    Related image

    Drogba ជាឪពុក បាន​ចូល​រួម​ជាមួយ Guingamp ពេលចាកចេញពី Le Mans កាលពី ១៦ ឆ្នាំមុនក្នុងតម្លៃខ្លួន ៨០,០០០ ផោន ដោយ​រក​បាន​២៤គ្រាប់​ ក្នុង ៥០ប្រកួត​ឲ្យ​ក្រុម​មកពី​បារាំង​មួយនេះ។ Drogba បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​កូន​របស់គាត់​តាម​រយៈការបង្ហោះសារលើ Instagram ថា៖ «គ្មាន​អ្វី​ធ្វើឲ្យ​ខ្ញុំ​មាន​មោទន​ភាព​លើ​សពីនេះ​ទេចំពោះ Isaac Drogba។»
    Didier Drogba បាន​បន្ត​លេង​ឲ្យ Marseille បន្ទាប់ពីចាកចេញពី Guingamp ដោយបាន​ចុះ​កុងត្រា​ជាមួយ Chelsea នៅ​ឆ្នាំ​បន្ទាប់​ក្នុង​ឆ្នាំ ២០០៤។

    Isaac Drogba wants to play for England at international level

    អំឡុង​ពេល​ដែល​អាជីព​របស់គាត់​កំពុងរីកចម្រើនខ្លាំពេល​នៅជាមួយ Chelsea គាត់​បាន​ជួយក្រុមយកឈ្នះជើងឯក Premier League បួន​សម័យកាល FA Cup និង Champions League បួនសម័យកាល។
    គាត់​ក៏​បាន​បង្ហាញ​មុខ​ឲ្យ​ក្រុម​ជម្រើស​ជាតិកូតឌីវ័របាន​ ១០៤ លើកផងដែរ។
    អំឡុង​ពេល​កិច្ចសម្ភាសន៍​នៅ​ឆ្នាំ​ ២០១៥ គាត់​បាន​ប្រាប់​ថា កូនរបស់គាត់​ដែល​បាន​ចាប់​កំណើត​លើ​ទឹកដីបារាំង ចង់​ទៅ​លេង​ឲ្យក្រុម​ជម្រើស​​ជាតិ​អង់គ្លេស។

    ដោយ៖ តារា

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី