Ivan Perisic ៖ ការលេងនៅក្នុងក្របខ័ណ្ឌ Premier League តែងតែជាក្តីសុបិន្តរបស់ខ្ញុំ

7851

តារាឆ្នើមរបស់ក្រុមជម្រើសជាតិក្រូអាត និងក្លឹបយក្សរបស់អ៊ីតាលី Inter Milna កីឡាករ Ivan Perisic បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Premier League នៅថ្ងៃណាមួយ ។

Related image

ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ២៩ ឆ្នាំកីឡាករ Ivan Perisic បានបង្ហាញថាគាត់នៅតែស្រមៃចង់ធ្វើការផ្លាស់ទៅកាន់ប្រទេសអង់គ្លេសនៅថ្ងៃណាមួយ ស្របពេលដែលមានពាក្យចរចាអារ៉ាមដែលថាលោក Jose Mourinho ចាប់អារម្មណ៍ចង់នាំយកខ្សែបម្រើឆ្នើមរូបនេះមកកាន់កីឡាដ្ឋាន Old Trafford ដើម្បីបំពេញចន្លោះប្រហោងនៅតំបន់បម្រើរបស់ក្លឹបបីសាចក្រហម Manchester United ។

Related image

Ivan Perisic បានប្រាប់អ្នកយកព័ត៌មានយ៉ាងខ្លីថា៖ ” ខ្ញុំតែងតែនិយាយថាការលេងក្នុងក្របខ័ណ្ឌ Premier League គឺជាក្តីសុបិន្តរបស់ខ្ញុំ ” ។

Image result for Ivan Perisic

Ivan Perisic គឺកម្លាំងដ៏សំខាន់ក្នុងជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី ខណះបច្ចុប្បន្នកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៦ ប្រកួត សម្រាប់ការប្រកួតទាំងអស់របស់គេនៅរដូវកាល ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី