AC Milan មានទំនុកចិត្តក្នុងការចុះហត្ថលេខាជាមួយ Fabregas ពី Chelsea នៅខែមករានេះ

13623

ក្លឹប AC Milan កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Cesc Fabregas និងមានទំនុកចិត្តលើការចុះហត្ថលេខាជាមួយកីឡាកររូបនេះពីក្លឹប Chelsea នៅខែមករា ។

Image result for Fabregas

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្រុមយក្សនៅប្រទេសអ៊ីតាលីមួយនេះមានចំណាប់ចង់ធ្វើការចុះហត្ថលេខាជាមួយខ្សែបម្រើរូបនេះនៅពាក់កណ្តាលរដូវកាលនេះដើម្បីធានាឲ្យបានក្នុងការនាំយករូបគេមកកាន់ក្របខ័ណ្ឌ Serie A ។

Image result for Fabregas

អតីតកីឡាកររបស់ក្រុមគោជល់អេស្ប៉ាញ និងក្លឹបកាំភ្លើងធំ Arsenal កីឡាករ Cesc Fabregas បានបង្ហាញខ្លួនត្រឹមតែ ៣ ប្រកួតតែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាល ២០១៨/២០១៩ នេះ ហើយក្លឹបយក្សរបស់ក្រុមក្របខ័ណ្ឌ Premier League មួយនេះក៏បានបើកភ្លើងខៀវអនុញ្ញាតឲ្យកីឡាករវ័យ ៣១ ឆ្នាំរូបនេះធ្វើការប្ដូរបរិយាកាសទៅលេងនៅប្រទេសអ៊ីតាលីមុនពេលរូបគេចូលនិវត្តន៍ផងដែរ ។

Related image

Cesc Fabregas ប្រកបរអាជីពជាកីឡាករបាល់ទាត់តែជាមួយក្លឹបយក្សៗចំនួន ៣ តែប៉ុណ្ណោះ រួមមានក្លឹបកាំភ្លើងធំ Arsenal ចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១១ ( អស់រយះពេល ៨ ឆ្នាំ ) រួចបានផ្ទេរទៅលេងនៅក្លឹបយក្សរបស់អេស្ប៉ាញក្រុមអ្នកមានបុណ្យ FC Barcelona ចន្លោះឆ្នាំ ២០១១ ដល់ ២០១៤ ( អស់រយះពេល ៣ ឆ្នាំ ) រួចចុងក្រោយបានផ្ទេរមកលេងនៅក្លឹបតោខៀវ Chelsea ពីឆ្នាំ ២០១១៤ រហូតមកដល់ពេលបច្ចុន្ននេះ ដោយបង្ហាញខ្លួនបានចំនួន ១៣៥ ប្រកួត ស៊ុតបញ្ចូលទីបាន ១៥ គ្រាប់សម្រាប់ក្លឹបយក្សរបស់អង់គ្លេសមួយនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី