
យោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ Mundo Deportivo បានចុះផ្សាយឲ្យដឹងថាក្លឹបយក្សរបស់ហូឡង់ AFC Ajax បានកំណត់តម្លៃខ្លួនកីឡាករ Frenkie de Jong និង Matthijs de Ligt រួមបញ្ចូលគ្នារួចរាល់ហើយ ប្រសិនបើក្លឹបណាចង់បានអ្នកទាំង ២ ជាមួយតម្លៃសរុប ១៤០ លានអឺរ៉ូ ដែលស្មើរនឹង ១៥៨ លានដុលារ ។
កីឡាករ Matthijs de Ligt
ទាំងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌ La Liga ក្លឹប Manchester City និង FC Barcelona សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាជាមួយកីឡាករទាំងពីរនាក់នេះ ខណៈទាំងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A និងក្របខ័ណ្ឌ Ligue 1 ក្លឹប Juventus និង Paris Saint-Germain ក៏កំពុងសម្លឹកសម្លឹងមើលកីឡាករវ័យក្មេងរបស់ក្រុមជម្រើសជាតិ ហូឡង់ ទាំងពីរូបនេះផងដែរ ។
កីឡាករ Frenkie de Jong
ប៉ុន្តែក្លឹប Ajax ជឿជាក់ថាពួកគេនឹងទទួលបានទឹកប្រាក់ចំនួន ៦៥ លានអឺរ៉ូ ( ៧៣ លានដុលារ ) សម្រាប់ការលក់ខ្សែការពារវ័យ ១៩ ឆ្នាំ Matthijs de Ligt ខណៈដែលពួកគេចង់បានលុយច្រើនជាងនេះបន្តិចទៀតសម្រាប់ការលក់ខ្សែបម្រើដ៏ឆ្នើមវ័យ ២១ ឆ្នាំ Frenkie de Jong ក្នុងតម្លៃ ៧៥ លានអឺរ៉ូ ( ៨៥ លានដុល្លារ ) ៕
ដោយ៖តារា