Arsenal ត្រៀមដាក់សំណើរចំនួន ៦៨ លានដុលារដើម្បីទិញយក James ពី Bayern Munich

21320

ការសែតរបស់អេស្ប៉ាញ Don Balon បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលការផ្តល់ឱ្យ James Rodriguez ក្នុងតម្លៃ ៦០ លានអឺរ៉ូ ( ៥៣ លានផោន / ៦៨ លានដុល្លារ ) ក្នុងខែមករានេះ ។

Image result for James Rodriguez

តារាឆ្នើមរបស់ក្រុមជម្រើសជាតិកូឡុំប៊ីវ័យ ២៧ ឆ្នាំរូបនេះកំពុងតែមិនសប្បាយចិត្តនៅលើទឹកដីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីគ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Niko Kovac មិនសូវសប្បាចិត្តជាមួយទម្រង់លេងដែលកំពុងធ្លាក់ចុះរបស់ James Rodriguez ក្នុងមួយរយះចុងក្រោយនេះហើយរូបនេះបានស្ថិតនៅកៅអីបម្រុងជាច្រើនប្រកួតក្នុងនារដូវកាលនេះ ខណះអតីតតារាឆ្នើមរបស់ក្លឹបធិរាជស Real Madrid រូបនេះសង្ឃឹមថានឹងអាចចាកចេញពីក្រុមម្ចាស់ជើង​ឯកក្របខ័ណ្ឌ Bundesliga ឱ្យបានឆាប់តាមដែលអាចធ្វើបាន ។

Image result for James Rodriguez

ក្រុមកំពុងឡើងជើងនៅក្របខ័ណ្ឌ Premier League នៅក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Unai Emery ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងរកការជួយសង្គ្រោះកីឡាករវ័យ ២៧ ឆ្នាំនេះ ប៉ុន្តែរាល់ការផ្ទេរទាំងអស់នឹងមានភាពស្មុគស្មាញយ៉ាងខ្លាំងដោយ Arsenal ត្រូវតែចរចារជាមួយក្លឹប Real Madrid របស់ Rodriguez និងក្លឹបកំពុងខ្ចីជើង Bayern Munich ។

Image result for James Rodriguez

James Rodriguez បើទោះបីជាបង្ហាញទម្រង់លេងមិនសូវបានល្អយ៉ាងក្ដីនៅរដូវកាលនេះ ប៉ុន្តែរូបគេនៅតែត្រូវបានគេចាត់ទុកថាជាខ្សែម្រើឆ្នើមបំផុតម្នាក់នៅពេលបច្ចុប្បន្ន ខណះខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហាញខ្លួនបានចំនួន ៣១ ប្រកួតដោយស៊ុតបញ្ចូលទីចំនួន ១០ គ្រាប់ក្នុងនាមជាកីឡាករខ្ចីជើងរបស់ Bayern Munich ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី