Isco កំពុងពិចារណាចាកចេញពី Real Madrid ក្រោយពីគ្មានតម្លៃក្រោមក្រសែភ្នែកលោក​ Solari

20840

ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ Isco កំពុងតែថ្លឹងថ្លែងពីជម្រើសរបស់គាត់និងអាចចាកចេញពីក្លិបរបស់ក្របខ័ណ្ឌ La Liga នៅចុងរដូវកាល នេះបើយោងតាមការសែត Don Balon បានចុះផ្សាយ ។

Image result for Isco

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៦ ឆ្នាំរូបនេះមិនទាន់បានក្លាយជាម្រើសដំបូងក្នុងការប្រកួតចំនួន ៦ លើកក្រោមការដឹកនាំរបស់លោក Santiago Solari នៅឡើយទេរហូតមកដល់ពេលនេះ និងមិនត្រូវបានគេដាក់ឈ្មោះឱ្យលេងទល់ក្រុម AS Roma ថែមទៀតផងសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ UEFE Champions League ។

Image result for Isco

មានក្លឹបកំពូលៗជាច្រើនដូចជា Chelsea, Manchester City និង Arsenal សុទ្ធសឹងតែចាប់អារម្មណ៍ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះ ខណះលោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ក្លិប Napoli ក៏បានទាក់ទងទៅកាន់ Isco ដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍របស់គាត់ក្នុងការផ្លាស់សមាជិកក្រុមគោជល់អេស្ប៉ាញរូបនេះទៅកាន់ទឹកដីអ៊ីតាលី ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី