លោក Louis van Gaal ៖ Neymar មិនល្អសម្រាប់ក្លឹប FC Barcelona នោះទេ

16435

Neymar វិលត្រឡប់មកកាន់ក្លឹប Barcelona វិញមិនមែនជាការផ្លាស់ប្តូរដ៏ល្អសម្រាប់ក្រុមយក្សរបស់អេស្ប៉ាញនោះទេ ព្រោះគាត់មិនមែនជាកីឡាកររបស់ក្លឹបនោះទេ នេះបើយោងតាមលោក Louis van Gaal បាននិយាយ ។

Image result for Louis van Gaal

ខណៈវិបសាយកីឡាដ៏ល្បី Goal បានរាយការណ៍កាលពីដើមខែនេះថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះអាចនឹងត្រលប់ទៅកីឡាដ្ឋាន Camp Nou វិញនៅរដូវកាលក្រោយ ។ Ousmane Dembele ដែលចង់ចាកចេញពីក្រុមយក្សរបស់អេស្ប៉ាញអាចជួយសម្រួលដល់ការវិលត្រឡប់របស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះមកកាន់ក្លឹបយក្សនៅតំបន់កាតាឡានមួយនេះ ។

Related image

ហើយក្លឹប Barcelona ក៏មានបំណងចង់នាំយក Neymar ត្រឡប់មកវិញផងដែរ ខណះអតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barce លោក Van Gaal មានអារម្មណ៍ថាការចុះហត្ថលេខាលើកីឡាករ Neymar នឹងក្លាយជាទង្វើអាក្រក់មួយសម្រាប់ក្រុមម្ចាស់ជើងឯក La Liga ។

Image result for Neymar

គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានប្រាប់ La Porteria de Beteve ថា៖ ” ខ្ញុំគិតថាវាមិនល្អសម្រាប់ក្រុម Barcelona ទេ ប៉ុន្តែនោះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ ។ Neymar នៅតែជាកីឡាករវ័យក្មេងដែលអាចបន្តអភិវឌ្ឍបាន ។ ដំបូងគាត់ត្រូវតែរៀនធ្វើជាកីឡាកររបស់ក្លឹប ។ Neymar គឺមានលក្ខណៈបុគ្គលផ្ទាល់ខ្លួនផងដែរដែលនេះជាមូលហេតុដែលខ្ញុំគិតថាក្លឹប Barcelona ត្រូវតែប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តនាំយករូបគេត្រលប់មកវិញ” ។

Related image

Neymar Jr ស៊ុតបញ្ចូលទីបានចំនួន ១០៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៨៦ ប្រកួតសម្រាប់ Barcalona មុនពេលចាកចេញទៅកាន់ក្លឹប Paris Saint-Germain សម្រាប់តម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ  ( ១៩៥ លានផោន / ២៦០ លានដុលារ ) ។

Related image

បច្ចុប្បន្ន Neymar ស្ថិតនៅក្នុងរដូវកាលទី ២ របស់គាត់ជាមួយនឹងក្រុមម្ចាស់ជើងឯកលីគកំពូលបារាំង ខណះនាពេលថ្មីៗរូបគេកំពុងទទួលរងរបួសជាលើកដំបូងផងដែរនៅក្នុងរដូវកាលថ្មី ។ Paris Saint-Germain បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌ Ligue 1 សារជាថ្មី បន្ទាប់មានគម្លាតដាច់គេរហូតដល់ ១៥ ពិន្ទុឯណោះដោយកំពុងឈរនៅកំពូលតារាង ខណះ Neymar ស៊ុតបញ្ចូលទីបានចំនួន ១០ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបាន ៥ ដងក្នុងការបង្ហាញខ្លួនចំនួន ១៤ ប្រកួតនៅរដូវកាល ២០១៨/២០១៨ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី