លោក Sarri បង្ហាញអំពីការខកចិត្តយ៉ាងខ្លាំងរបស់គាត់ចំពោះ Kante ក្រោយពីចាញ់ Tottenham

11218

លោក Maurizio Sarri បានបញ្ចេញនូវការខកចិត្តរបស់គាត់ជាមួយនឹងកីឡាករ N’Golo Kante ក្រោយពីទទួលរងបរាជ័យរបស់ក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងរបស់ក្រុម Tottenham Hotspur កាលពីចុងសប្តាហ៍នេះ ។

Image result for Maurizio Sarri

ក្រុមតោខៀវបានបរាជ័យជាលើកដំបូងរបស់ពួកគេនៅរដូវកាលនេះនៅក្នុងកីឡាដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ក្រោមថ្វីជើងក្រុមរបស់លោក Mauricio Pochettino ដែលជាគូរប្រជែងធំបំផុតរបស់ពួកគេនៅទីក្រុងឡុងដ៍ ។

Image result for N'Golo Kante

ម្នាក់មួយគ្រាប់របស់កីឡាករ Dele Alli , Harry Kane និង Heung-Min Son បានជួយឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ទទួលបានបីពិន្ទុ នឹងធ្វើឲ្យពួកគេឈរនៅពីលើក្រុមរបស់លោក Maurizio Sarri ថែមទៀតផងនៅក្នុងក្របខ័ណ្ឌ Premier League ប្រចាំសប្ដាហ៍ទី ១៣ នេះ ។

Related image

ខណះលោក Sarri បាននិយាយថា៖ ” ខ្ញុំគិតថាដូចដែលអ្នកបានដឹង ខ្ញុំចង់ឱ្យខ្សែបម្រើកណ្តាលលេងក្នុងនាមជាកីឡាករបច្ចេកទេសមួយរូបដូចជាកីឡាករ Jorginho ឬ Fabregas ។ ខ្ញុំមិនចង់ឱ្យ Kante នៅក្នុងតំណែងនេះទេ ។ Kante ក្នុងការប្រកួតចុងក្រោយគាត់ចង់ដោះស្រាយការប្រកួតក្នុង ១៥ នាទីដំបូង ប៉ុន្តែតាមមធ្យោបាយខុស ។ គាត់បានបាត់បង់តួនាទីរបស់គាត់ ។ គាត់បានធ្វើការប្រយុទ្ធនៅលើប្រអប់ច្រើនពេក ហើយខ្ញុំគិតថានេះមិនមែនជាលក្ខណៈល្អបំផុតរបស់ Kante នោះទេ ។ ប៉ុន្តែវាគ្រាន់តែជាប្រតិកម្មចំពោះស្ថិតភាពលំបាកប៉ុណ្ណោះ “។

Image result for N'Golo Kante vs spur

នៅពេលសួរថាតើ Kante ត្រូវការពេលវេលាច្រើនដើម្បីយល់ពីតួនាទីដែលរូបគេដែលត្រូវធ្វើក្នុងប្រព័ន្ធរបស់លោកដែរឬទេ? នោះលោកបានឆ្លើយថា៖  ” ប្រហែលជាវាគ្រាន់តែជាសំណួរនៃពេលវេលាប៉ុណ្ណោះ ។ ប៉ុន្តែ Kante ត្រូវនៅជិត Jorginho ជាពិសេសនៅពេលបាល់ស្ថិតនៅម្ខាងទៀត ។ នៅពេលបាល់នៅខាងឆ្វេងគាត់ត្រូវនៅជិត Jorginho “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី