Dembele កំពុងសម្លឹងចាកចេញពី Tottenham HotSpur ផ្ទេរទៅកាន់ក្លឹបយក្សរបស់អ៊ីតាលី

5631

Mousa Dembele បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ចេញពីទីក្រុងឡុងដ៍ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្លឹប Tottenham HotSpurs នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ។

Related image

យោងតាមការសែត Calciomercato.com បានឲ្យដឹងថាក្លឹបយក្សពីរនៅក្របខ័ណ្ឌ Serie A រួមមាន Inter Milan និង Napoli មានបំណងចង់ចុះហត្ថលេខាលើកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះនៅក្នុងទីផ្សាផ្ទេរកីឡាករបើកខាងមុខនេះ ប៉ុន្តែក្រុមមាន់ខ្នាយមាស Spurs បានកំណត់តម្លៃខ្លួនផ្ទេរកីឡាកររូបនេះក្នុងចំនួន ៣០ លានអឺរ៉ូ ។

Image result for Mousa Dembele

ក្លឹបនៅប្រទេសចិនក៏ត្រូវបានគេជឿថាមានការចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះផងដែរ ខណៈពេលដែល Dembele ខ្លួនឯងផ្ទាល់នៅតែអាចចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Tottenham ផងដែរ ប្រសិនក្រុមយក្សរបស់អង់គ្លេសមួយនេះធ្វើការផ្តល់ជូនដ៏គួរឱ្យចាប់អារម្មណ៍ណាមួយឲ្យរូបគេ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី