
កាប្រកួតមិត្តភាពរវាងក្រុមម្ចាស់ជើងឯកពានហ៊ុនសែនខាប់ ក្លឹប ព្រះខ័នរាជស្វាយរៀង ជាមួយក្រុមចំណូលថ្មី វិសាខា ត្រូវបានបញ្ចប់អំម្បិញមិញនេះនៅកីឡាដ្ឋាន បុរីប៉េងហ៊ួតបឹងស្នោ ។
ក្រុមចំណូលថ្មីមួយនេះបានបង្ហាញភាពខ្លាំងរបស់ខ្លួនយ៉ាងអស្ចារ្យក្រោយបានយកឈ្នះក្រុមខ្លាំងៗមួយចំនួននៅលីគកំពូលជាបន្តបន្ទាប់រួចមក ។
ហើយអំម្បិញមិញនេះក្រុមអ្នកមានមួយនេះបានលុតក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងយ៉ាងចាស់ដៃរក្នុងលទ្ធផល ៥-១ ផងដែរ ។ តាមរយះការប្រកួតប៉ុន្មានប្រកួតមកនេះក្រុមចំណូលថ្មី វិសាខា មិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងណាឡើយ ហើយអាចក្លាយក្រុមប្រជែញយកពាន លីគកំពូល និង ហ៊ុនសែនខាប់ ធំមួយនារដូវកាលថ្មីខាងមុខនេះផងដែរ ។
ដោយ៖ តារា