Higuain បដិសេធវិលត្រឡប់ទៅ Juventus វិញដោយនិយាយថាខ្លួនកំពុងសប្បាយចិត្តនៅ AC Milan

11144

សមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនខ្សែប្រយុទ្ធ Gonzalo Higuain បានបដិសេធវិលត្រឡប់ទៅកាន់ Juventus វិញ ដោយនិយាយថាខ្លួនកំពុងសប្បាយចិត្តនៅ AC Milan ។

Image result for Higuain

Gonzalo Higuain វ័យ ៣០ ឆ្នាំត្រូវបានក្លឹប AC Milan ខ្ចីជើងពីក្លឹបសេះបង្កង់ Juventus បន្ទាប់ពីការមកដល់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយតម្លៃទិញផ្ដាច់ចំនួន ៣៨ លានអឺរ៉ូនៅចុងរដូវកាលនេះ ។ ប៉ុន្តែពេលថ្មីៗនេះក្លឹបយក្សរបស់អ៊ីតាលីមួយនេះបាននិយាយថាពួកគេប្រហែលជាគ្មានសមត្ថភាពទិញ Higuain  ផ្ដាច់ពី Juventus នៅចុងរដូវកាលនេះនោះទេដោយសារតែមានការចំណាយច្រើនពេកនៅក្នុងក្លឹប ប៉ុន្តែពួកគេអាចគិតសារជាថ្មីម្ដងទៀត ប្រសិនបើម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A យល់ព្រមលក់អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះក្នុងតម្លៃថោកជាងនេះ ។

Related image

ថ្លែងពីអនាគតរបស់ខ្លួននៅឯក្លឹប AC Milan ខ្សែប្រយុទ្ធ Gonzalo Higuain បានបដិសេធពាក្យចចាមអារ៉ាមអំពីការវិលត្រឡប់របស់គាត់ទៅកាន់ Juventus វិញដោយនិយាយថា៖ ” ខ្ញុំបានអានរឿងជាច្រើន ។ ខ្ញុំមិនខឹងឬខកចិត្តទេ ។ ខ្ញុំសប្បាយចិត្តនិងដូចគ្នាសម្រាប់ក្លិប ។ នោះហើយជាបញ្ហាទាំងអស់ “។

Related image

Gonzalo Higuain បានឲ្យដឹងទៀតថា៖ ” Ibrahimovic? មនុស្សគ្រប់គ្នាចង់មានកីឡាករដូចជាគាត់ គាត់មានគំនិតរឹងមាំ ហើយគាត់នៅតែជាកីឡាករកំពូលម្នាក់ ។ Juventus? ខ្ញុំបានធ្វើកំហុស ហើយខ្ញុំបានសុំទោស ។ វានឹងមិនកើតឡើងម្តងទៀតទេហើយខ្ញុំចង់បញ្ជាក់ថាក្លឹប AC Milan មិនបានធ្វើការវិនិយោគខុសទេ ។ ខ្ញុំអាចធ្វើច្រើនជាង​នេះ​ទៅទៀត ខ្ញុំនឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន “។

Related image

តារាឆ្នើមរបស់អាហ្សង់ទីន Gonzalo Higuain បានស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣ ប្រកួតនៅរដូវកាលដំបូងរបស់គេក្នុងនាមជាកីឡាករខ្ចីជើងរបស់ក្លឹប AC Milan ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី