Kevin De Bruyne អាចនឹងបន្តអវត្តមានក្នុងជំនួប Manchester City ប៉ះជាមួយ Chelsea

6963

Kevin De Bruyne នឹងត្រូវខកខានការប្រកួតរបស់ក្រុម Manchester City នៅលើទឹកដី Bournemouth នៅថ្ងៃសៅរ៍នេះ និងមានការសង្ស័យចំពោះការបន្តអវត្តមានក្នុងជំនួបប៉ះជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃទី ៨ ខែ ធ្នូ ។

Image result for Kevin De Bruyne

De Bruyne មិនទាន់បានត្រលប់មកហ្វឹកហាត់ជាមួយនឹងក្លឹបនៅឡើយទេ ហើយរឿងដែលច្បាស់នោះថារូបគេនឹងត្រូវអវត្តមាននៅក្នុងប្រកួតប៉ះជាមួយក្រុម Bournemouth ។ ក្នុងជំនួបជាមួយក្លឹប Watford នៅយប់ថ្ងៃអង្គារត្រូវបានគេចាត់ទុកថាជាថ្ងៃវិលត្រឡប់មកកាន់ទីលានវាលស្មៅវិញរបស់ De Bruyne បើទោះបីជាបានតារាឆ្នើមរបស់បែលហ្ស៊ិករូបនេះមិនសូវបានហ្វឹកហាត់ពេញលេញយ៉ាងណាក៏ដោយ ។

Image result for Kevin De Bruyne

ប្រសិនបើគេមិនអាចលេងពេលប៉ះជាមួយ Watford បាននោះវានឹងធ្វើឱ្យឱកាសនៃការវិលត្រលប់ទៅជួយក្រុមក្នុងជំនួបដ៏ធំជាមួយក្លឹបតោខៀវ Chelsea នៅថ្ងៃទី ៨ ខែ ធ្នូ នឹងគ្មានរូបគេនោះឡើយ ។

Image result for Kevin De Bruyne

កីឡាករវ័យ ២៧ ឆ្នាំរូបនេះកំពុងតែជាសះស្បើយពីរបួសជង្គង់លើកទីពីររបស់គាត់នៅរដូវកាលថ្មីនេះបន្ទាប់ពីកីឡាករ Timothy Fosu-Mensah បានធ្វើឲ្យរងរបួសសារជាថ្មីក្នុងការប្រកួតដណ្ដើមពានរង្វាន់ Carabao Cup ទល់នឹងក្រុម Fulham កាលពីថ្ងៃទី ១ ខែ វិច្ឆិកាកន្លងទៅ ។ នោះគឺជាការចាប់ផ្តើមជាលើកទីពីរ របស់គាត់ក្រោយពីគាត់បានរងរបួសជង្គង់មួយផ្សេងទៀតក្នុងការហ្វឹកហាត់កាលពីខែសីហា ។

Related image

បន្ទាប់ពី Manchester City ប្រកួតបានត្រឹមតែស្មើរជាមួយក្លឹប Lyon ក្នុងលទ្ធផល ២-២ ក្នុងជំនួបប្រចាំពូល F នៃពានរង្វាន់ UEFE Champions League ពួកគេនឹងត្រូវជួបជាមួយក្រុមកំពុងឡើងជើង AFC Bournemouth នៅក្នុងក្របខ័ណ្ឌ Premier League ប្រចាំសប្ដាហ៍ទី ១៤ នៅថ្ងៃសៅរ៍នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី