Neymar ៖ ខ្ញុំមិនទាន់ជា ១០០ ភាគរយទេ ប៉ុន្តែខ្ញុំត្រូវតែលេងព្រោះពួកយើងត្រូវតែឈ្នះ

9480

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar Jr បាននិយាយថាគាត់នៅតែមានបញ្ហារបួសជង្គង់ បើទោះបីគាត់បានជួយឲ្យក្រុមទទួលជ័យជម្មះលើក្លឹបហង្សក្រហម Liverpool ប្រចាំពូល C នៃក្របខ័ណ្ឌ Champions League យ៉ាងណាក្ដី ។

PSG vs Liverpool

Neymar បានស្ថិតនៅក្នុងភាពស្រពេចស្រពិលក្នុងការបង្ហាញខ្លួនក្នុងជំនួបកាលពីនៅថ្ងៃពុធពេលប៉ះជាមួយ Liverpool បន្ទាប់ពីរងរបួសក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រេស៊ីលកាលពីដើមខែនេះ ។

Image result for Neymar Jr

ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងកីឡាដ្ឋាន Parc des Princes របស់ក្រុម PSG ដើម្បីទទួលក្រុមហង្សក្រហម Liverpool ខណះរូបគេ និងខ្សែការពារ Juan Bernat ជាអ្នកស៊ុតបញ្ចូលទីឱ្យក្រុម PSG បានទទួលជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ១ ប្រចាំពូល C ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថាគាត់មិនអាចខកខានក្នុងការប្រកួតដ៏ធំមួយកាលពីថ្ងៃពុធបាននោះឡើយ បើទោះបីជាគាត់មិនមានភាពល្អប្រសើរយ៉ាងណាក៏ដោយ ។

PSG vs Liverpool

Neymar បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” ខ្ញុំមិនទាន់ជា ១០០ ភាគរយទេ ។ ប៉ុន្តែវាជាការប្រកួតដ៏សំខាន់ ដូច្នេះខ្ញុំត្រូវតែនៅទីនោះ ” ។

PSG vs Liverpool

មួយគ្រាប់របស់ Neymar មិនត្រឹមតែជាគ្រាប់ជ័យជម្នះប៉ុណ្ណោះទេ តែវាក៏ជាគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់កីឡាករប្រេស៊ីលក្នុងក្របខ័ណ្ឌ Champions League ផងដែរ ។ Neymar បានផ្ដួលអតីតកីឡាករក្រុម AC Milan និង Real Madrid លោក Kaka ដែលបានស៊ុតបញ្ចូលទីត្រឹមតែ ៣០ គ្រាប់ប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Champions League ដែលរូបគេជាខ្សែប្រយុទ្ធដំបូងរបស់ប្រេស៊ីលដែលអាចរកបានចំនួន ៣១ គ្រាប់នៅក្នុងពានរង្វាន់លំដាប់ទី១ របស់អឺរ៉ុបមួយនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី