Lionel Messi បានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយរបស់ Cristiano Ronaldo នៅក្របខ័ណ្ឌ UCL

7260

តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi បានបំបែកកំណត់ត្រាពិសេសរមួយរបស់ Cristiano Ronaldo នៅក្នុងក្របខ័ណ្ឌ UEFE Champions League ។

Related image

ក្រុមម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ ( La Liga ) ក្លឹប FC Barcelona បានផ្ដួលក្រុមខ្លាំងមកពីប្រទេសហូឡង់ PSV Eindhoven ក្នុងលទ្ធផល ២ ទល់នឹង ១ ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League បើទោះបីជាសល់មួយប្រកួតទៀតយ៉ាងណាក៏ដោយ ។

Image result for Cristiano Ronaldo

មួយគ្រាប់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Lionel Maessi នៅនាទី ៦១ បានក្លាយជាគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League សម្រាប់ការលេងនៅក្លឹបតែមួយ ( លេងនៅតែ Barcelona )  ដែលបានបំបែកកំណត់ត្រារបស់ Cristiano Ronaldo នៅក្លឹប Real Madrid ដោយបានស៊ុតបញ្ចូលទីចំនួន ១០៥ គ្រាប់ ខណះ Messi ដែលទើបក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនោះរកបាន ១០៦ គ្រាប់នៅក្លឹប FC Barcelona ។

Messi's stunning goal put Barca ahead

ចំណែកឯអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ UEFE Champions League គឺនៅតែជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Cristiano Ronaldo ដែលស៊ុតបញ្ចូលទីបានរហូតដល់ ១២១ គ្រាប់ចាប់តាំងពីកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបង្ហាញខ្លួននៅ UCL ដំបូងរហូតដលពេលនេះ ខណះ Lionel Maessi ឈរនៅលេខរៀងទី ២ ដោយស៊ុតបញ្ចូលទីបានចំនួន ១០៦ គ្រាប់ ។

Related image

គួរបញ្ជាក់ផងដែរ Cristiano Ronaldo ប្រើពេលតែ ៩ ឆ្នាំប៉ុណ្ណោះក្នុងការរកគ្រាប់ចំនួន ១០៥ គ្រាប់ក្នុងក្របខ័ណ្ឌ UCL កាលពីរូបគេលេងនៅ Real Madrid ខណះ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ  Lionel Maessi ប្រើពេលស្ទើរមួយអាជីពរបស់គេក្នុងការរកគ្រាប់ចំនួន ១០៦ ក្នុងក្របខ័ណ្ឌ UCL ជាមួយអ្នកមានបុណ្យ FC Barcelona ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី