Messi សារភាពថាការបញ្ចូនបាល់ឱ្យ Pique ស៊ុតនោះមិនមែនជាអ្វីដែលបានគ្រោងទុកទេ

10812

ខ្សែប្រយុទ្ធ Lionel Messi រីករាយនិងបានសារភាពថាការទាត់បាល់ហ្វ្រីឃីករបស់លោកដើម្បីបង្កើតឱកាសឲ្យខ្សែការពារ Gerard Pique ស៊ុតបញ្ចូលទីមួយគ្រាប់អំឡុងពេលជ័យជម្នះរបស់ក្រុម Barcelona នៅលើក្រុម PSV Eindhoven នោះមិនមែនជាអ្វីដែលបានគ្រោងទុកទេ ។

Image result for Lionel Messi

បន្ទាប់ពីស៊ុតបាល់បញ្ចូលទីមួយគ្រាប់ដ៏អស្ចារ្យកីឡាករ Messi បានបញ្ចូនបាល់មួយគ្រាប់ទៀតឲ្យ Gerard Pique ស៊ុតបញ្ចូលទីនៅក្នុងតង់ទី ២ ក្នុងការទទួលជ័យជម្នះ ២-១ របស់ Barcelona ដើម្បីទទួលកៅអីដោយស្វ័យប្រវត្តិក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃការដណ្ដើមបានរង្វាន់ក្របខ័ណ្ឌ Champions League ។

Image result for Gerard Pique vs psv

មួយគ្រាប់កាលពីយប់ថ្ងៃពុធបានធ្វើឱ្យ Pique ខិតជិតបំបែកកំណត់ត្រាក្លាយជាខ្សែការពារដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងគ្រាប់បាល់ចំនួន ១៣ គ្រាប់ ដែលរូបគេកំពុងតាមពីក្រោយលោក Ivan Helguera ដែលមាន ១៥ គ្រាប់ និងខ្សែការពារស៊ុតបញ្ចូលទីច្រើនជាងគេនៅ UCL គឺលោក Roberto Carlos ដែលមាន ១៦ គ្រាប់ ។

Image result for Gerard Pique vs psv

Lionel Messi បាននិយាយថា៖ ” ការទាត់បាល់ហ្រ្វីឃីកនោះមិនបានល្អទេ ប៉ុន្តែ Gerard បានស្ថិតនៅតំបន់នោះហើយគាត់បានឃើញវាហើយសំណាងល្អវាបានចូលទី ប៉ុន្តែវាមិនមែនជាអ្វីដែលយើងបានគ្រោងទុកនោះទេ” ។

Related image

បច្ចុប្បន្ន Messi និង Barcelona អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេត្រលប់ទៅលេងនៅក្របខ័ណ្ឌ La Liga វិញ ខណះបច្ចុប្បន្នក្លឹប Sevilla កំពុងឈរនៅលើកំពូលតារាងដោយលើសក្រុមរបស់លោក Ernesto Valverde តែមួយពិន្ទុប៉ុណ្ណោះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី