ប្រធានក្លឹប PSG បាននិយាយថាលោក Thomas Tuchel គឺជាគ្រូបង្វឹកដ៏ឆ្នើមបំផុតនៅលើលោក

12883

ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានចាត់ទុកលោក Thomas Tuchel ថាជាគ្រូបង្វឹកដ៏ឆ្នើមបំផុតនៅលើពិភពលោក ក្រោយពីការទទួលជ័យជម្នះនៅលើក្រុម Liverpool កាលពីថ្ងៃពុធ ។

Related image

ក្រុមម្ចាស់ជើងឯក Ligue 1 បានស្ថិតក្នុងស្ថានភាពដ៏រឹងមាំមួយដើម្បីធានាកៅនៅវគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង ២ គ្រាប់បានមកពីកីឡាករ Juan Bernat និង Neymar ដើម្បីបញ្ចូន PSG ឲ្យទៅឈរនៅលេខរៀងទី ២ ក្នុងពូល C ដោយមាន ៨ ពិន្ទុក្នុងការឆ្លងកាត់ចំនួន ៥ ប្រកួត ។ បច្ចុប្បន្នក្រុមមកពីក្របខ័ណ្ឌ Serie A ក្លឹប Napoli កំពុងឈរនៅកំពូលតារាងដោយមាន ៩ ពិន្ទុ ខណៈដែលក្រុម Liverpool ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ មានត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ។

Related image

ទន្ទឹមនឹងនេះដែល PSG នឹងត្រូវជួបជាមួយក្លឹប Red Star Belgrade ដែលជាប្រកួតចុងក្រោយក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល C ហើយប្រសិនបើពួកគេបន្តជ័យជម្នះទៀតនោះពួកគេនឹងឡើងទៅលេងវគ្គ ១៦ ចុងក្រោយ ប៉ុន្តែបើស្មើរវិញពួកគេត្រូវចាំអ៊ុតមើលការប្រកួតរវាង Liverpool និង Napoli សិន ។

Related image

បន្ទាប់ពីការទទួលជ័យជម្នះកាលពីថ្ងៃពុធលោក Al-Khelaifi ដែលជាប្រធានក្លឹប PSG បាននិយាយថាលោកមានមោទនភាពចំពោះការប្រយុទ្ធរបស់ក្រុមរបស់លោកតាមរយៈការប្រកួតក្នុងពូលហើយជាពិសេសការប្រកួតកាលពីថ្ងៃពុធ ។​

Image result for Thomas Tuchel

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” ខ្ញុំពិតជារីករាយខ្លាំងណាស់ចំពោះគុណភាពនៃការលេងរបស់យើង ។ យើងបានបង្ហាញពីមុខមាត់ពិតរបស់យើង ។ មនុស្សជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយបាននិយាយអំពីគម្រោងរបស់យើង ហើយយើងបង្ហាញពីមុខមាត់ពិតប្រាកដរបស់ក្រុម ។ យើងមានភាពរឹងមាំជាមួយគ្រូបង្វឹកដ៏ឆ្នើមម្នាក់វាជាការឆ្លើយតបដ៏អស្ចារ្យសម្រាប់អ្នកគ្រប់គ្នា ” ។

Related image

ប្រធានក្លឹប PSG រូបនេះបន្តទៀតថា៖ ” វាមិនងាយស្រួលនោះទេ Liverpool គឺស្ថិតក្នុងកម្រិតមួយដ៏អស្ចារ្យជាមួយនឹងកីឡាករដ៏អស្ចារ្យជាច្រើននាក់ អ្នកទាំងអស់គ្នាមានការប្រកួតដ៏អស្ចារ្យសូម្បីតែអ្នកគាំទ្រក៏អស្ចារ្យដែរ ។ សម្រាប់ខ្ញុំ Tuchel គឺជាគ្រូបង្វឹកដ៏ល្អបំផុតនៅលើពិភពលោក ហើយគាត់បានបង្ហាញវានៅថ្ងៃនេះយើងលេងរាល់ការប្រកួតគឺដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី