តើអាចទេបើ Isco ផ្ទេរទៅកាន់ក្រុមអ្នកមានបុណ្យ FC Barcelona ?

11626

Isco អាចនឹងត្រូវក្លឹប FC Barcelona ចាប់អារម្មណ៍ ប្រសិនបើកីឡាកររូបនេះនៅតែបន្តមើលរំលងដោយគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Santiago Solari នេះបើយោងតាមវិរបុរសរបស់ Barce លោក Sergi Barjuan បាននិយាយ ។

Image result for Sergi Barjuan

ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះបានទទួលរងបញ្ហាសុខភាពនៅរដូវកាលនេះជាមួយនឹងការវះកាត់ដែលត្រូវបានធ្វើឡើងនៅខែកញ្ញាក្រោយពីទទួលរងការរលាកខ្នែងពោះវៀនធ្ងន់ធ្ងរ ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះមិនបានស្ថិតក្នុងក្រសែភ្នែករបស់លោក Santiago Solari ចាប់តាំងពីលោកចូលមកកាន់ដំណែង ហើយលើសពីទៅទៀតនោះគឺ Isco គ្មានឈ្មោះសូម្បីតែត្រឹមជាកីឡាករបម្រុងកាលពីជំនួបក្នុងក្របខ័ណ្ឌ Champions League ជាមួយក្រុម Roma កាលពីថ្ងៃអង្គារនេះ ។

Related image

Isco មិនទាន់បានចាប់ផ្តើមការប្រកួតក្រោមការដឹកនាំរបស់លោក Santiago Solari នៅឡើយទេ ក្នុងការឆ្លងកាត់ការប្រកួតចំនួន ៦ លើកកន្លងមក ហើយនេះអាចជាហេតុផលសម្រាប់ការពិចារណារបស់ Isco ក្នុងចាកចេញពីកីឡារដ្ឋាន Santiago Bernabeu នៅខែមករានេះ ។ ខណះវិរៈបុរសរបស់ Barce លោក Sergi Barjuan បានអះអាងថា ប្រសិនបើសមាជិកក្រុមគោជល់អេស្ប៉ាញរូបនេះនៅតែត្រូវគេទុកចោលបន្តទៀតនោះ វាអាចជាឱកាសសម្រាប់ក្រុមអ្នកមានបុណ្យក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើឆ្នើមរូបនេះមកកាន់កីឡាដ្ឋាន Camp Nou ។

Related image

បុរសម្នាក់ដែលបានចំណាយពេលអស់ ៩ ឆ្នាំនៅក្នុងក្លឹប Barcelona ក្នុងអំឡុងពេលលេងចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៣ បានប្រាប់វិទ្យុ Radio Marca អំពីស្ថានភាពរបស់ Isco ថា៖ ” ខ្ញុំមិនដឹងថាតើគ្រូបង្វឹកម្នាក់ៗចាត់ចែងកីឡាករជម្រើសដំបូង និងកីឡាករបម្រុងរបស់ពួកគេយ៉ាងដូចម្ដេចទេ ប៉ុន្ដែវាជាការពិតដែលគ្រូបង្វឹកនៅទីនោះ ដើម្បីធ្វើការសំរេចចិត្ត ។ លោក Solari បានធ្វើការសម្រេចចិត្តមួយ ( ទល់នឹង Roma ) ។ ពីទស្សនៈរបស់ក្លឹប Barcelona គាត់ ( Isco ) គឺជាកីឡាករដែលគួរឲ្យចាប់អារម្មណ៍ គាត់បញ្ចូនបាល់បានយ៉ាងល្អ និងមានទំនាក់ទំនងល្អជាមួយអ្នកនៅទីនេះ ( Barce ) ។ នៅទីបំផុត Real Madrid នៅតែមានរដូវកាលដ៏វែងឆ្ងាយ នឹងមានការប្រកួតជាច្រើនហើយនឹងត្រូវការកីឡាករគ្រប់រូប ” ។

Image result for Isco

Isco បានចូលរួមជាមួយក្លឹបធិរាជស Real Madrid តាំងពីឆ្នាំ ២០១៣ ពីក្លឹប Malaga មកម្ល៉េះហើយបានបង្ហាញខ្លួនជាង ២៥០ ប្រកួតដោយស៊ុតបញ្ចូលទីបានចំនួន ៣៣ គ្រាប់ឱ្យក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី