Radamel Falcao ចង់ត្រឡប់ទៅ Atletico Madrid វិញនៅពេលផុតកុងត្រាជាមួយ Monaco

11255

ខ្សែប្រយុទ្ធរបស់ក្លឹប AS Monaco កីឡាករ Radamel Falcao ចង់វិលត្រឡប់ទៅកាន់ក្លឹប Atletico Madrid វិញ បន្ទាប់ពីលេងប៉ះក្លឹបចាស់របស់គាត់នៅក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ។

Image result for Radamel Falcao vs Monaco

ក្លឹប AS Monaco របស់ Radamel Falcao បានទទួលរងបរាជ័យក្នុងលទ្ធផល ២ ទល់នឹង ០ ក្រោមថ្វីជើងក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga ក្លឹប Atletico Madrid ដែលធ្វើឱ្យក្រុម Monaco ស្ថិតនៅបាតតារាងក្នុងវគ្គជម្រុះនៃពូល A ។ កីឡាករកូឡុំប៊ីអន្តរជាតិរូបនេះស៊ុតបញ្ចូលទីបានចំនួន ៥២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៨ ប្រកួតដែលបានចំណាយពេលអស់ ២ រដូវកាលជាមួយ Atletico Madrid ខណះរូបគេកំពុងសម្លឹងរកការវិលត្រឡប់ទៅក្លឹបយក្សរបស់អេស្ប៉ាញមួយនេះវិញផងដែរ ។

Image result for Radamel Falcao vs Atletico Madrid

កិច្ចសន្យារបស់ Falcao នៅ Monaco នឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយនេះ ហើយគាត់បានប្រាប់ពីបំណងប្រាថ្នាចង់វិលត្រឡប់ទៅកាន់ក្លឹបដែលគាត់បានឈ្នះពានរង្វាន់ Europa League កាលពីឆ្នាំ ២០១១-២០១២ និង UEFA Super Cup និង Copa del Rey នៅរដូវកាលបន្ទាប់ ។

Image result for Radamel Falcao vs Atletico Madrid

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ ” ខ្ញុំមិនដឹងទេនៅពេលអនាគត ជាក់ស្តែង Atletico Madrid នឹងស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច ខ្ញុំមិនដឹងទេប្រហែលជាពេលកិច្ចសន្យារបស់ខ្ញុំនៅ Monaco បញ្ចប់ហើយខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ខ្ញុំតែងតែគាំទ្រ Atletico Madrid ។ អារម្មណ៍លាយឡំជាការស្វាគមន៍ដ៏អស្ចារ្យរបស់អ្នកគាំទ្រគួរឱ្យស្រឡាញ់ដូចធម្មតា ប៉ុន្តែយើងត្រូវផ្លាស់ប្តូរទំព័រពីព្រោះយើងមានការប្រកួតលីគក្នុងផ្ទះនៅថ្ងៃសៅរ៍ ( ទល់នឹង Montpellier ) ” ។

Image result for Radamel Falcao vs Atletico Madrid

អតីតកីឡាកររបស់បីសាចក្រហម និង តោខៀវ រូបនេះបានបន្ថែមថា៖ ” ខ្ញុំតែងតែមានអំណរគុណនិងសប្បាយរីករាយមិនត្រឹមតែសម្រាប់ពានរង្វាន់ឬគ្រាប់បាល់ទេ ប៉ុន្តែពិតជាអរគុណចំពោះអ្នកគ្រាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមនេះ ។ នោះគឺជាអ្វីដែលខ្ញុំបានកំណត់ជាមួយ ។ ពួកគេគឺជាតម្លៃរបស់ក្លិបនេះ ខ្ញុំពិតជាអរគុណហើយខ្ញុំនឹងរក្សាវត្ថុអនុស្សាវរីយ៍នេះជារៀងរហូត “។

Image result for Radamel Falcao vs Monaco

ខណះក្លឹបបច្ចុប្បន្នរបស់ Radamel Falcao Monaco កំពុងដុនដាប់យ៉ាងខ្លាំងនៅរដូវកាល ២០១៨/២០១៩ នេះ ដោយកំពុងស្ថិតនៅតំបន់គេកាត់ចោលដោយឆ្លងកាត់ការប្រកួតចំនួន​ ១៤ លើក ទទួលជ័យជម្នះបានត្រឹមតែ ២ ប្រកួតតែប៉ុណ្ណោះ ដោយស្មើរ ៤ និងចាញ់រហូតដល់ ៨ លើកឯណោះ ខណះបច្ចប្បន្នមានតែ ១០​ ពិន្ទុប៉ុណ្ណោះដែលជារដូវកាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប AS Monaco ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី