Griezmann ៖ នៅរដូវកាលនេះក្លឹប Atletico Madrid មិនដើរជាន់ដានឆ្នាំចាស់នោះទេ

10517

ការប្រកួតនៅក្របខ័ណ្ឌ Europa League នឹងមិនមានទៀតសម្រាប់ក្លឹប Atletico Madrid នារដូវកាលនេះ ខណះ Antoine Griezmann រំភើបដែលបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។

Image result for Griezmann

តារាឆ្នើមសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំ Antoine Griezmann បានសារភាពថាក្រុម Atletico Madrid បានបង្ហាញទម្រង់លេងមិនសូវបានល្អបន្តិចមែនពេលប្រកួតនឹងក្រុម Monaco ប៉ុន្តែរូបគេរីករាយជាមួយនឹងការរកបានបីពិន្ទុនិងដោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គបន្ត ។

Image result for Griezmann

Griezmann បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតថា៖ ” យើងបានសម្រាកបន្តិច ហើយនៅពេលដែលវាកើតឡើងនោះក្រុមផ្សេងទៀតអាចធ្វើឱ្យអ្នកឈឺចាប់ ។ នៅតង់ទី ១ យើងលេងមិនសូវបានល្អ ។ ការប្រកួតជម្រុះគឺជារឿងសំខាន់បំផុតវាជាគោលដៅរបស់យើង ។ យើងសម្រេចបានជោគជ័យបន្ទាប់ពីអ្វីដែលបានកើតឡើងកាលពីឆ្នាំមុន ។ យើងមានការប្រកួតមួយទៀតដើម្បីមើលថាតើយើងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលបានឬអត់ ។ នៅលើកម្រិតផ្ទាល់ខ្លួន ខ្ញុំសប្បាយចិត្តនិងរីករាយជាមួយអាជីពបាល់ទាត់របស់ខ្ញុំ ” ។

Image result for Griezmann

គាត់ក៏ត្រូវបានគេសួរអំពីថាតើកីឡាករ Santiago Arias គួរត្រូវបានទទួលការពិន័យកាតក្រហម និងអំពាវឱ្យមាន VAR ដែរឬទេ? ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា៖ ” យើងនឹងមើលថាតើ VAR ចូលមកក្នុងក្របខ័ណ្ឌ Champions League ដែរឬទេ ប្រសិនមានរឿងទាំងនេះនឹងមិនកើតឡើងទេ ” ។

Related image

សមាជិកក្រុមជម្រើសជាតិបារាំង Antoine Griezmann បានស៊ុតបាល់បញ្ចូលទីសរុបចំនួន ៤ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនចំនួន ៥ ប្រកួតក្នុងរដូវកាល ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី