Man United បន្ថែមកិច្ចសន្យារយះពេល ១ ឆ្នាំទៀតឱ្យ De Gea បើទោះបីជារូបគេមិនបានក៏ដោយ

5742

ក្លឹបបិសាចក្រហម Manchester United បានអនុវត្តសិទ្ធិរបស់ពួកគេដើម្បីបន្តកិច្ចសន្យាជាមួយអ្នកចាំទី David de Gea សម្រាប់រយៈពេលមួយឆ្នាំបន្ថែមទៀត ដោយបានចងជើងអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះឲ្យបន្តនៅកីឡាដ្ឋាន Old Trafford រហូតដល់ឆ្នាំ ២០២០ ។

Image result for David de Gea

អ្នកចាំទីដៃទី១ របស់ក្រុមជម្រើសជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបួនឆ្នាំមួយកាលពីខែកញ្ញា ឆ្នាំ ២០១៥ បន្ទាប់ពីការផ្លាស់ទៅកាន់ក្លិប Real Madrid ត្រូវបានបរាជ័យ ។

Image result for David de Gea

ហើយដោយសារតែគោលនយោបាយរបស់ក្លឹបនាពេលថ្មីៗនេះ Manchester United មានលទ្ធភាពបន្ថែមកិច្ចសន្យាមួយឆ្នាំទៀតទៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់អ្នកចាំទីរូបនេះដើម្បីរក្សារូបគេរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០១៩-២០ ។

Related image

ក្លឹបបិសាចក្រហម Manchester United មានការខិតខំយ៉ាងខ្លាំងក្នុងព្យាយាមផ្ដល់កុងត្រាថ្មីឲ្យអ្នកចាំទីវ័យ ២៨ ឆ្នាំរូបនេះ ប៉ុន្តែ David de Gea ដូចជាគ្មានបំណង់ចង់បន្តកិច្ចសន្យាថ្មីជាមួយកីឡាដ្ឋាន Old Trafford ទៀតនោះទេ បន្ទាប់ពីមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបយក្សដូចជា Paris Saint-Germain និង Juventus ជាដើមសុទ្ធសឹងតែចង់បានអ្នកចាំទីរូបនេះទៅកាន់ក្រុមរបស់ពួកគេ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី