ក្លឹបតោខៀវ Chelsea កំពុងព្យាយាមចុះហត្ថលេខាលើតារាឆ្នើមវ័យរបស់អាល្លឺម៉ង់ម្នាក់

7888

យោងតាមគេហទំព័រ SportBild បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយកីឡាករ Timo Werner ពីក្លឹប RB Leipzig ។

Image result for Timo Werner

កីឡាករវ័យ ២២ ឆ្នាំរូបនេះមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមនៅក្របខ័ណ្ឌ Bundesliga មួយនេះ ហើយកំពុងរង់ចាំការដាក់សំណើរជាក់ស្តែងពីក្លឹបកំពូលៗដូចជា Chelsea, Manchester United, Bayern Munich និង Borussia Dortmund ជាដើម ។

Related image

Timo Werner ត្រូវបានគេរាយការណ៍ថាបានច្រានចោលការផ្តល់ជូនចុងក្រោយបំផុតដើម្បីពង្រីកកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ជាមួយក្លឹប RB Leipzig ដែលកុងត្រារបស់គេនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ទោះបីជាក្រុម Red Bull ( RB Leipzig ) ខិតខំផ្តល់ឲ្យទ្វេដងនូវប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះច្រើនជាង ៦ លានអឺរ៉ូក្នុងមួយឆ្នាំយ៉ាងណាក៏ដោយ ។

Image result for Timo Werner

ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ Timo Werner បានស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់ក្នុងការឆ្លងកាត់ចំនួន ១៥ ប្រកួតសម្រាប់ក្លឹប RB Leipzig នារដូវកាលថ្មី ២០១៨/២០១៩ នេះ ។ ខណះយុទ្ធនាការដ៏ល្អបំផុតរបស់ Werner គឺនៅរដូវកាល ២០១៦/១៧ នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីចំនួន ២១ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៥ ដង ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី