Gareth Bale អាចចាកចេញពី Real Madrid រត់ទៅតាម Cristiano Ronaldo នៅ Juventus

9146

ភ្នាក់ងាររបស់កីឡាករ Gareth Bale លោក Jonathan Barnett បានបដិសេធមិនព្រមចាកចេញពីក្លឹប Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករបើកនៅរដូវរងារនេះនោះឡើយ ។

Image result for Jonathan Barnett

ក្នុងចំណោមគោលដៅដែលមានសក្តានុពលគឺក្របខ័ណ្ឌ Serie A ដែលបានក្លាយទៅជាលីគកំពុងមានភាពទាក់ទាញសម្រាប់កីឡាករលំដាប់កំពូលៗ ចាប់តាំងពីកីឡាករ Cristiano Ronaldo បានចូលរួមជាមួយ Juventus កាលពីរដូវក្ដៅនេះ ។ ភ្នាក់ងាររបស់កីឡាករ Gareth Bale លោក Jonathan Barnett បានសារភាពថាអ្វីដែលអាចធ្វើទៅបាននោះគឺត្រូវសួរថាតើកីឡាកររបស់ខ្ញុំចង់ផ្លាស់ទៅកាន់ក្លឹប Juventus នាពេលអនាគតឬយ៉ាងណា?

Related image

លោក Jonathan Barnett បានប្រាប់ Tuttosport ថា៖ ” Gareth គឺសប្បាយរីករាយណាស់នៅឯក្លិប Real Madrid ប៉ុន្តែប្រសិនបើយើងកំពុងនិយាយអំពីអនាគតនោះគ្មានអ្វីដែលមិនអាចទៅរួចទេនៅក្នុងទីផ្សារផ្ទេរ ។ Ronaldo គឺជាការខាតបង់ដ៏ធំមួយសម្រាប់ក្លឹប Real Madrid ។ Gareth ចូលចិត្តលេងជាមួយកីឡាករ Cristiano ប៉ុន្តែគាត់សប្បាយចិត្តព្រោះគាត់នៅក្លឹបកំពូល ” ។

Related image

ភ្នាក់ងាររបស់កីឡាករ Gareth Bale រូបនេះបន្តទៀតថា៖ ” វាជាការពិតដែលចាប់តាំងពី CR7 បានមកដល់ ( មកដល់អ៊ីតាលី ) កីឡាករកំពូលៗកំពុងចាប់ផ្តើមពិចារណាលើក្របខ័ណ្ឌ Serie A ហើយចាប់ផ្តើមសម្លឹងមើលវានៅក្នុងវិធីផ្សេងគ្នាបើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ” ។

Image result for CR7

ពាក្យចចាមអារ៉ាមអំពីការចាកចេញដ៏មានសក្តានុពលរបស់ Bale បានសាយភាយជុំវិញជុំវិញពិភពលោក ជាមួយនឹងការមកដល់កីឡាដ្ឋាន Santiago Bernabeu របស់កីឡារកំពូលៗដូចជា Neymar, Hazard ឬ Mbappe  ។

Related image

ខ្សែប្រយុទ្ធសញ្ជាតិវេលស៍វ័យ ២៩ ឆ្នាំ Gareth Bale ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះរូបគេបានបង្ហាញទម្រង់លេងមិនសូវបានល្អទេបន្ទាប់ពីទទួលរងរបួសជាច្រើនលើកជាច្រើនសារ ដោយស្ថិតនៅកៅបម្រុងជាច្រើនប្រកួតផងដែរកាលពីស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane កាលពីរដូវកាលមុន ខណះចាប់តាំងពី Ronaldo ចាកចេញមកកីឡាកររូបនេះក៏បានក្លាយជាកម្លាំងដ៏សំខាន់ឡើងវិញទាំងក្រោមការដឹកនាំរបស់លោក Julen Lopetegui និងលោក Santiago Solari ដោយបានបង្ហាញខ្លួនសរុបបានចំនួន ១២ ប្រកួតស៊ុតបញ្ចូលទីបាន ៣ គ្រាប់ប៉ុណ្ណោះក្នុងក្របខ័ណ្ឌ La Liga នារដូវកាល ២០១៨/១៩ នេះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី