ប្រពន្ធរបស់ Fabinho បដិសេធពាក្យចចាមអារ៉ាមដែលថាប្ដីរបស់នាងមានបំណងទៅ Juventus

8887

នាង Rebeca Tavarez ដែលជាភរិយារបស់ខ្សែបម្រើកណ្តាលរបស់ក្លិប Liverpool កីឡាករ Fabinho កាលពីពេលថ្មីៗនេះបានបដិសេធពាក្យចចាមអារ៉ាមជាច្រើនដែលបាននិយាយថាប្តីរបស់នាងនឹងផ្ទេរទៅកាន់ក្លឹប Juventus ។

Image result for Rebeca Tavarez

នាងបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា៖ ” នៅពេលខ្ញុំអានព័ត៌មានក្លែងក្លាយមួយចំនួននៅលើ Twitter ដែលកំពុងមានភាពមមាញឹកនៅជុំវិញប្តីរបស់ខ្ញុំគឺគ្មានអ្វីក្រៅតែពីពាក្យមិនបានការនោះទេ ” ។

Image result for Fabinho

កាលពីមុន Sport Mediaset ដែលជាការសែតកីឡាដ៏ល្បីរបស់អ៊ីតាលីបានរាយការណ៍ថា AC Milan និង Juventus សុទ្ធសឹងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូនេះពីក្លិបហងក្រហម Liverpool ដែលកីឡាកររូបនេះមិនសូវបានបង្ហាញខ្លួនពេញលេញប៉ុន្មានទេសម្រាប់ក្រុមក្រោមការដឹកនាំរបស់លោក Juergen Klopp ខណះអតីតកីឡាររបស់ក្លឹប AS Monaco រូបនេះក៏អាចជាឱកាសដ៏ល្អផងដែរក្នុងការផ្ទេរទៅលេងនៅ  AC Milan ឬក្លឹបសេះបង្កង់ Juventus ដែលក្លឹបទាំងពីរនេះសុទ្ធសឹងតែខ្សែបម្រើរបស់ពួកកំពុងទទួលរងរបួស ។

ក្លឹបហង្សក្រហម Liverpool បានចំណាយលុយចំនួន ៥០ លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះកាលពីរដូវក្តៅពីក្លឹប AS Monaco ប៉ុន្តែ Fabinho ហាក់ដូចជាមានការពិបាកយ៉ាងខ្លាំងក្នុងការសម្របខ្លួននៅក្នុងប្រព័ន្ធលេងក្រុមថ្មីរបស់គេ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី