ច្បាស់ការ!! ការប្រកួតជើងទីពីររវាង River និង Boca នឹងធ្វើឡើងនៅកីឡារដ្ឋាន Bernabeu របស់ Real Madrid

10552

CONMEBOL បានបញ្ជាក់ថាកីឡាដ្ឋាន Santiago Bernabeu នឹងត្រូវធ្វើជាទឹកដីសម្រាប់ជើងទីពីរនៃការប្រកួតដណ្ដើមពានរង្វាន់ Copa Libertadores ក្នុងវគ្គផ្តាច់ព្រ័ត្ររវាង River Plate និង Boca Juniors ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅលើកីឡាដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid នៅថ្ងៃអាទិត្យទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ ។

Related image

កាលពីប្រកួតជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ Copa Libertadores ( ស្មើរនឹងក្របខ័ណ្ឌ UEFE Champions League និង AFC Champions League ) គឺធ្វើឡើងនៅប្រទេសអាហ្សង់ទីនដែលជាទឹកដីផ្ទាល់របស់ក្លឹប River Plate និង Boca Juniors ជាធម្មតាទេ ។

Related image

ប៉ុន្តែដោយសារតែការបង្ករជម្លោះរបស់អ្នកគ្រាំទ្ររបស់ក្លឹប River Plate ដាក់ក្រុមអ្នកគ្រាំទ្រ និងក្រុមកីឡាកររបស់ក្លឹប Boca Juniors ដែលបានធ្វើឲ្យមានមនុស្ស និង កីឡាកររងរបួសជាច្រើននាក់ ទើបខាង CONMEBOL ( សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង ) សម្រេចធ្វើការប្រកួតជើងទីពីរនៅក្រៅប្រទេស ខណះពួកគេបានជម្រើសរើសយកប្រទេសអេស្ប៉ាញដោយយកកីឡាដ្ឋាន  Santiago Bernabeu របស់ក្លិប Real Madrid ក្នុងការប្រកួតកាត់សេចក្ដីរវាងក្រុមទាំងពីរនេះ ។

Pablo Perez Boca Juniors Copa Libertadores 24112018

សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូងក៏បានប្រកាសផងដែរថាក្លឹប River Plate នឹងត្រូវពិន័យជាប្រាក់ចំនួន ៤០០.០០០  ដុលារ សម្រាប់ឧបទ្ទវហេតុដែលដ៏គួរឲ្យរន្ធត់មួយនេះ ខណៈពេលដែលក្លឹប Boca Juniors បានដាក់ពាក្យប្តឹងការទៅកាន់ CONMEBOL ដើម្បីទាមទាជម្ងឺចិត្តពីគូរប្រកួតប្រជែងធំបំផុតខ្លួនមួយនេះផងដែរ ។

River Plate fans attacked the Boca Juniors bus.

គួររំលឹកផងដែរថាកាលពីជើងទីមួយក្រុមទាំងពី River Plate និង Boca Juniors ទទួលបានលទ្ធផលត្រឹមតែស្មើរគ្នា ២ ទល់នឹង ២ តែប៉ុណ្ណោះក្នុងវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ Copa Libertadores ដែលជាពានលំដាប់លំពូលរបស់ទ្វីបអាមេរិកខាងត្បូង ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី