បែកធ្លាយឈ្មោះអ្នកឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ មុនថ្ងៃប្រកាសបាត់ទៅហើយ

14179

កាលប្រកាសអ្នកពានរង្វាន់បុគ្គលឆ្នើមធំបំផុតប្រចាំឆ្នាំ Ballon d’Or នឹងត្រូវប្រកាសជាផ្លូវការនៅទីក្រុងបារីស នាថ្ងៃទី ៣ ខែ ឆ្នូ ២០១៨ ស្អែកនេះហើយ ខណះលិចលឺដំណឹងបែកធ្លាយអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ ១ រហូតដល់លេខ ៣ បាត់ទៅហើយ ។

Image result for Ballon d’Orពានរង្វាន់ Ballon d’Or

គេជឿជាក់ថាកីឡាករឆ្នើមរបស់ក្លឹបធិរាជស Real Madrid ខ្សែបម្រើ Luka Modric នឹងក្លាយជាម្ចាស់ពានមួយនេះ ខណះខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ដែលជាអ្នកលើកពាននេះកាលពីឆ្នាំមុន និងជាម្ចាស់ពានរង្វាន់ ៥ សម័យកាល នឹងទទួលបានចំណាត់ថ្នាក់លេខ ២ រីឯលេខ ៣ នឹងត្រូវធ្លាក់ទៅលើខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann ។

Related imageLuka Modric

ខ្សែបម្រើវ័យ ៣២ ឆ្នាំ Luka Modric បានបង្ហាញទម្រង់លេងបានយ៉ាងល្អទាំងក្នុងក្លឹបនិងជម្រើសជាតិ ដោយជួយឲ្យ Real Madrid លើកពានក្របខ័ណ្ឌ UEFE Champions League ចំនួន ៣ ឆ្នាំជាប់ៗគ្នា និងនាំក្រុមជម្រើសជាតិក្រូអាតឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ។

Image result for Cristiano RonaldoCristiano Ronaldo

ចំណែកឯកំពូលខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ Cristiano Ronaldo មុនផ្លាស់ទៅកាន់ទឹកដីប្រទេសអ៊ីតាលីគឺជាកម្លាំងដ៏សំខាន់បំផុតក្នុងការជួយឲ្យអធិរាជស Real Madrid លើកពានរង្វាន់ UEFE Champions League ៣ រដូវកាលជាប់ៗគ្នា ខណះរូបគេក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ UCL កាលពីរដូវកាលមុនផងដែរ ខណះបច្ចុប្បន្នរូបគេក៏បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយ Juventus ផងដែរ ដោយស៊ុតបញ្ចូលទីបានចំនួន ១១ គ្រាប់ក្នុងការឆ្លងកាត់ ១៨ ប្រកួត ។

Related imageAntoine Griezmann

ខណះតារាឆ្នើមរបស់ក្រុមមាន់គក់បារាំងវ័យ ២៧ ឆ្នាំ Antoine Griezmann កាលពីរដូវកាលមុនក៏បានជួយឲ្យក្លឹប Atletico Madrid លើកពានរង្វាន់ UEFA Europa League ដែលជាពានលំដាប់ទី ២ របស់ទ្វីបអឺរ៉ុបផងដែរ មុននឹងទៅជួយឲ្យបារាំងលើកពានរង្វាន់ FIFA World Cup ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេនៅប្រទេសរុស្ស៊ី ៕

ដោយ៖តារា

ប្រភព :
foxsportsasia
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី