លោក Santiago Solari ៖ ខ្ញុំពេញចិត្តនឹង Isco និងមនុស្សគ្រប់គ្នា

16772

គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Santiago Solari បាននិយាយថាលោកមានការពេញចិត្តជាមួយ Isco និង មនុស្សគ្រប់គ្នានៅកីឡាដ្ឋាន Santiago Bernabeu ។

Related image

កាលពីយប់មិញក្រុមអធិរាជស Real Madrid បានបំបាក់ក្រុមក្រជៀវខ្មៅ Valencia នៅក្នុងផ្ទះរបស់ខ្លួនក្នុងលទ្ធផល ២ ទល់នឹង ០ នៃក្របខ័ណ្ឌ La Liga ប្រចាំសប្ដាហ៍ទី ១៤ ដោយរុញឲ្យក្រុមរបស់លោក Lolari ឡើងមកកាន់លេខ ៥ ដោយមាន ២៣ ពិន្ទុស្មើរ ក្រុមកំពុងឈរនៅលេខ ៤ Alaves ។

Image result for Santiago Solari

កាលពីទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Valencia កាលពីយប់មិញបានក្លាយជាជ័យជម្នះលើកទីពីរនៅក្នុងកីឡាដ្ឋាន Santiago Bernabeu សម្រាប់ការដឹកនាំរបស់លោក Santiago Solari ក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ។ បន្ទាប់ពីខកខានជាច្រើនប្រកួតក្រោមការដឹកនាំរបស់គ្រូសញ្ជាតិអាហ្សង់ទីនរូបនេះខ្សែបម្រើវ័យ ២៦ ឆ្នាំ Isco បានបង្ហាញខ្លួនជាលើកដំបូងក្រោមការដឹកនាំរបស់លោក Solari ។

Related image

គ្រូបង្វឹកវ័យ ៤២ ឆ្នាំរូបនោះបានគូសបញ្ជាក់ថា៖ ” ខ្ញុំបានប្រាប់គាត់ ( Isco ) ឱ្យមានការសម្រេចចិត្តនៅពេលដែលយើងទទួលបានសិទ្ធ ខ្ញុំពេញចិត្តនឹងគាត់ និងរួមជាមួយមនុស្សគ្រប់គ្នានៅ Real Madrid ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី