Neymar កំពុងមិនចូលចិត្ត Kylian Mbappe ទើបបណ្ដាលឱ្យរូបគេចង់ចាកចេញពី PSG

17915

ថ្មីៗនេះមានពាក្យចរចាអារ៉ាមជាច្រើនជុំវិញការវិលត្រឡប់ទៅកាន់ក្លឹប FC Barcelona វិញរបស់កំពូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr ខណះកត្តាដែលគេជឿជាក់ថាធ្វើឲ្យតារាឆ្នើមវ័យ ២៦ ឆ្នាំរូបនេះចង់ត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញដោយសារឥទ្ធិពលរបស់កីឡាករវ័យក្មេង Kylian Mbappe នៅក្នុងក្លឹប Paris Saint-Germain ។

យើងទាំងអស់គ្នាដឹងហើយថាកត្តាដែលជម្រុញឲ្យខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមស៊ាំបាប្រេស៊ីល Neymar ចង់ចាកចេញពីក្រុមអ្នកមានបុណ្យ FC Barcelona ដោយសាររូបគេជឿជាក់ថាខ្លួនតែងតែស្ថិតក្រោមស្រមោលរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលកំពូលខ្សែប្រយុទ្ធ Lionel Messi និងចង់ស្វែងរកក្លឹបមួយដែលអាចជួយឲ្យរូបគេឈ្នះអ្វីៗគ្រប់យ៉ាងទាំងពានជាមួយក្លឹប និង ពានជាលក្ខណៈបុគ្គល ទើបធ្វើឲ្យកីឡាករវ័យ ២៦ ឆ្នាំរូបនេះសម្រេចផ្ទេរទៅកាន់ក្លឹបយក្សរបស់បារាំង Paris Saint-Germain ។

Related image

Neymar បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសម្រេចចាកចេញពីក្លឹបកំពូលរបស់អេស្ប៉ាញ Barcelona ដែលជាទីកន្លែងរូបគេចំណាយពេលអស់ ៤ និងទទួលជោគជ័យយ៉ាងខ្លាំងដោយធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFE Champions League មួយដង Laliga ចំនួន ២ លើក Copa del Rey ៣ ដង និង FIFA Club World Cup ចំនួន ១ ដង ដោយផ្ទេរទៅកាន់ក្លឹបអ្នកមាន Paris Saint-Germain ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ កាលពីរដូវក្ដៅឆ្នាំ ២០១៧ ។ Neymar តែងតែចង់ឲ្យក្លឹបថ្មីចាត់ទុកខ្លួនជាកីឡាករឆ្នើមបំផុតប្រចាំក្លឹប ដោយបានទាមទាភារកិច្ចសំខាន់ៗពីខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ជាច្រើនរួមទាំងការទទួលខុសត្រូវក្នុងការទាត់បាល់ពិន័យ ១១ ម៉ែត្រផងដែរ ហើយរឿងដែលលើសពីនេះទៅទៀតនោះគឺបានបង្ខំម្ចាស់ក្លឹបឲ្យផ្លាស់ប្ដូរគ្រូបង្វឹកថែមទៀតផង ខណះលោក Thomas Tuchel បានមកជំនួសលោក Unai Emery កាលពីដើមរដូវកាលនេះ ។

Image result for Neymar

ទោះជាយ៉ាងណាក៏ដោយ Neymar មិនទទួលបានជោគជ័យដូចអ្វីដែលខ្លួនប៉ងប្រថ្នានោះទេ បើទោះបីជារូបគេបានស៊ុតបញ្ចូលទីចំនួន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ លើកក្នុងរដូវកាលនេះយ៉ាងណាក៏ដោយ ។ បច្ចុប្បន្នតារាឆ្នើមរបស់ប្រេស៊ីលរូបនេះត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលរបស់តារាវ័យក្មេងដ៏មានទេពកោសល្យម្នាក់ទៀតគឺ Kylian Mbappe ។ Kylian Mbappe មិនទាន់មានអាយុដល់ ២០ ឆ្នាំទេ ប៉ុន្តែកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ FIFA World Cup ជាមួយបារាំងរួចទៅហើយ ខណះរូបគេក៏ទទួលបានពានរង្វាន់កីឡាវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍នោះផងដែរ ។

Image result for Thomas Tuchel

លើសពីនេះទៅទៀតគ្រូបង្វឹកថ្មីលោក Thomas Tuchel គឺច្បាស់ណាស់ថាបានចាត់ទុក Mbappe ជាកីឡាករសំខាន់បំផុតនៅក្នុងក្រុម ។ បច្ចុប្បន្នលោក Tuchel កំពុងកសាងក្រុមថ្មីមួយដោយទុកកីឡាករវ័យ ១៩ ឆ្នាំរូបនេះជាកម្លាំងសំខាន់បំផុតមិនមែន Neymar នោះទេ ។  លើសពីនេះទៅទៀត Mbappe មានតួរលេខល្អប្រសើរជាងបើប្រៀបធៀបទៅនឹង Neymar ដោយអតីតកីឡាកររបស់ក្លឹប Monaco រូបនេះត្រូវការពេលវេលាតិចតួចបំផុតក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទី ។

Image result for Neymar with Messi

ទីបំផុតប្រភពជិតស្និទ្ធជាមួយនឹង Neymar បានប្រាប់ការសែត Daily Mail ឲ្យបានដឹងថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមិនចូលចិត្តមិត្តរួមក្រុមរបស់គាត់នោះទេ ( Mbappe ) ដោយបានបង្ហើបប្រាប់ថា៖ ” Neymar បានចាកចេញពីក្លឹប Barcelona ព្រោះគាត់មិនចង់ចំណាយពេលវេលាបន្ថែមទៀតក្រោមស្រមោលរបស់ Messi ជាពិតមែន ប៉ុន្តែគាត់ពិតជាចូលចិត្ត Messi ខ្លាំងណាស់ ។ ប៉ុន្តែផ្ទុយទៅវិញឥលូវនេះគាត់បានស្ថិតនៅក្រោមស្រមោលរបស់ Mbappe នៅ PSG ទៅវិញ ហើយគាត់ពិតជាមិនចូលចិត្ត Mbappe ទេ ” ។

Image result for Neymar

ប្រហែលជា Neymar អាចបង្ខំចិត្តផ្លាស់ត្រឡប់ទៅកាន់ទីក្រុងបាសេឡូណាវិញ ប្រសិនបើអ្វីៗនៅតែបន្តដូចជាពេលបច្ចុប្បន្ន ។ ពិតណាស់គូរសត្រូវធំបំផុតរបស់របស់ក្រុមអ្នកមានបុណ្យ Barcelona ក្លឹបអធិរាជស Real Madrid អាចនឹងចូលជ្រៀតជ្រែកដណ្ដើមតារាវ័យ ២៦ ឆ្នាំរូបនេះដែលជាក្លឹបមួយអាចព្យាយាមឲ្យរូបគេក្លាយជាតារាកំពូលសារជាថ្មីម្តងទៀតបន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ។ ទោះជាយ៉ាងណាក៏ដោយតម្លៃខ្លួនរបស់ Neymar ក្នុងការចាកចេញពី PSG មិនមានតម្លៃថោកនោះទេ ដែលគេសន្និដ្ឋានថាមានតម្លៃប្រមាណជាង ២២០ លានអឺរ៉ូឯណោះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី