ម្ចាស់ក្លឹប Real Madrid លោក Perez បដិសេធមិនដេញថ្លៃ Dybala នៅខែមករាក្រោមហេតុផលមួយ

13105

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Juventus កីឡាករ Paulo Dybala នូវតែត្រូវបានផ្សាភ្ជាប់ទំនាក់ទំនងជាបន្តបន្ទាប់ជាមួយនឹងការផ្ទេរទៅកាន់កីឡាដ្ឋាន Santiago Bernabeu នាខែមករានេះ ។

Related image

ទោះបីជាយ៉ាងណាក៏ដោយលោក Florentino Perez ប្រធានក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថានឹងមិនព្យាយាមចុះហត្ថលេខាលើកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅខែមករានេះនោះឡើយដោយសារគាត់មិនចង់ធ្វើឱ្យខូចខាតដល់ទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយប្រធានក្លឹប Juventus ។ ខ្សែប្រយុទ្ធឆ្នើមវ័យ ២៥ ឆ្នាំ Paulo Dybala នៅតែជាជម្រើសមួយសម្រាប់គោលដៅធំៗរបស់ក្លិប Real Madrid សម្រាប់ទីផ្សារផ្ទេរនាខែមករាខាងមុខ រួមជាមួយកំពូលខ្សែប្រយុទ្ធឆ្នើមៗចំនួន ៣ នាក់ផ្សេងទៀតដូចជា Neymar, Eden Hazard និង Kylian Mbappe ។

Related image

Juventus ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកំណត់តម្លៃផ្ទេរកីឡាករវ័យ ២៥ ឆ្នាំរូបនេះក្នុងតម្លៃជាង ១០០ លានអឺរ៉ូ បើទោះបីជាយ៉ាងណាក៏ដោយម្ចាស់ជើងឯក Serie A មិនបានបញ្ជាក់ពីការផ្តល់ជូនណាមួយពីសំណាក់ក្លឹបអធិរាជស Real Madrid នៅឡើយទេរហូតមកដល់ពេលនេះ ។

Related image

យោងតាមសារព័ត៌មាន CalcioMercato បានឱ្យដឹងថាលោក Florentino Perez មិនមានបំណងដេញថ្លៃនាំយកខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះក្នុងខែមករាទេដោយសារតែទំនាក់ទំនងដ៏អស្ចារ្យរបស់គាត់ជាមួយលោក Andrea Agnelli ដែលជាប្រធានក្លិបសេះបង្កង់ Juventus និងលោក Fabio Paratici ដែលជាប្រធានផ្នែកកីឡារបស់អ៊ីតាលី ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី