Man Utd ដាក់សំណើរ ៧០ លានផោនទិញអ្នកចាំទីដៃទី១ របស់អង់គ្លេសដើម្បីទុកជំនួស De Gea

10108

ក្លឹប Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនតម្លៃចំនួន ៧០ លានផោនសម្រាប់អ្នកចាំទី Jordan Pickford ទៅកាន់ក្លិបស្ករគ្រាប់ Everton នេះបើយោងតាមការសែត The Mirror បានចុះផ្សាយ ។

Image result for Jordan Pickford

ការដាក់សំណើរនាំយកអ្នកចាំទីដៃទីមួយរបស់ក្រុមតោកំណាច់អង់គ្លេសរូបនេះត្រូវបានគេជឿជាក់ថាដើម្បីទៅជំនួសក្នុងករណីដែលអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David De Gea ចាកចេញពីកីឡាដ្ឋាន Old Trafford ។ ថ្នាក់ដឹកនាំរបស់ក្រុមបិសាចក្រហម Manchester United ប្រាកដក្នុងចិត្តថាអ្នកចាំទី Jordan Pickford របស់ក្លឹប Everton គឺជាជម្រើសដ៏ល្អបំផុតក្នុងការទៅជំនួស De Gea ព្រោះអ្នកចាំទីវ័យក្មេងរូបនេះបានក្លាយជាដៃទីមួយទាំងសម្រាប់ក្លឹប និង ជម្រើសជាតិ ។

Related image

David De Gea កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកទាក់ទងនឹងអនាគតរបស់គាត់ជាមួយក្លឹប Manchester United ។ ខណៈដែលក្លិបយក្សរបស់អង់គ្លេសមួយនេះមិនទាន់មានលទ្ធភាពក្នុងការប្រកួតប្រជែងសម្រាប់រង្វាន់ថ្នាក់អន្តរជាតិធំៗបាននៅឡើយទេក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

Image result for David De Gea

អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះអាចនឹងបន្តជីវិតរបស់គេជាមួយក្រុមបីសាចក្រហម Manchester United បន្តទៀត ប្រសិនបើពួកគេមានឆន្ទះធ្វើឲ្យអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្លឹប ។ បច្ចុប្បន្ន Man United បានប្រើសិទ្ធរបស់ពួកគេសម្រេចផ្ដល់កិច្ចសន្យាថ្មីរយះពេល ១ ឆ្នាំទៀតឲ្យទៅ De Gea ដែលធ្វើអ្នកចាំទីរូបនេះបន្តលេងនៅ Old Trafford រហូតដល់ឆ្នាំ ២០២០ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី