Herrera ៖ Manchester United នឹងទទួលបាន Romelu Lukaku ដែលល្អបំផុតនៅប្រកួតក្រោយ

13179

កីឡាករ Ander Herrera បាននិយាយថាក្លឹបបិសាចក្រហម Manchester United នឹងទទួលបាន Romelu Lukaku ដែលល្អបំផុតនៅក្នុងការប្រកួតបន្ទាប់ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះកំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ។

ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនរហូតដល់ទៅ ៧៥ លានផោន ( ៩៦ លានដុល្លារ ) បង្ហាញខ្លួនបានចំនួន ១២ ប្រកួតដោយស៊ុតបញ្ចូលទីបានតែ ៥ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

Image result for Romelu Lukaku

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Ander Herrera ជឿជាក់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះនឹងបង្ហាញទម្រង់លេងល្អឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដោយប្រាប់អ្នកយកព័ត៌មានក្រោយពីទទួលបានលទ្ធផលស្មើ ២-២ ជាមួយក្រុម Southampton ថា៖  ” នៅពេលបាល់ត្រូវបានគេបញ្ចូនឱ្យគាត់ ( Lukaku ) គាត់បានខិតខំរកគ្រាប់សម្រាប់ក្រុម ” ។

Related image

Herrera បន្តទៀតថា៖ ” គាត់មិនមែនជាមនុស្សអាត្មានិយមទាល់តែសោះ គាត់កំពុងលេងឱ្យយើងដោយមិនគិតពីអ្វីទាំងអស់ ប៉ុន្តែគាត់ជាមនុស្សល្អសម្រាប់ក្រុម ហើយគាត់ត្រូវតែកែលម្អវាឡើងវិញ ។ គាត់បានលេងដ៏អស្ចារ្យក្នុងរយះពេល ៦០ នាទី ហើយគាត់បានស៊ុតបញ្ចូលទីមួយគ្រាប់ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្សែប្រយុទ្ធ ។ ខ្ញុំគិតថាយើងនឹងឃើញ Lukaku ដែលល្អបំផុតនៅក្នុងការប្រកួតបន្ទាប់ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី