Robben ៖ ពេលវេលាបានមកដល់ហើយ វាជារដូវកាលចុងក្រោយរបស់ខ្ញុំនៅ Bayern Munich

6704

កីឡាករ Arjen Robben បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយបញ្ចប់ទំនាក់ទំនងជាមួយនឹងក្រុមម្ចាស់ជើងឯក Bundesliga ត្រឹមរយៈពេល ១០ ឆ្នាំ ។

Image result for Arjen Robben

Arjen Robben បានផ្លាស់ទៅលេងនៅកីឡាដ្ឋាន Allianz Arena កាលពីខែសីហាឆ្នាំ ២០០៩ បន្ទាប់ពីគាត់អស់កន្លែងលេងនៅឯក្លិប Real Madrid បន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo និង Kaka ។ អតីតកីឡាករអន្តរជាតិហូឡង់វ័យ ៣៤ ឆ្នាំរូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងជិតមួយទសវត្សរ៍ជាមួយក្លឹប Bayern Munich ដោយបានឈ្នះជើងឯកក្របខ័ណ្ឌ Bundesliga ចំនួន ៧ លើក និងពានរង្វាន់ DFB-Pokals ចំនួន ៤ ដង ។

Related image

ជោគជ័យដ៏អស្ចារ្យបំផុតរបស់ Robben ជាមួយក្រុម Bayern បានកើតឡើងនៅពេលដែលរូបគេបានរកគ្រាប់បាល់ជ័យជម្នះនៅនាទី ៨៩ ដើម្បីផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០១៣ ដែលមួយឆ្នាំក្រោយពីពួកគេបានរងបរាជ័យក្នុងការទាត់បាល់កាត់សេចក្ដី ១១ ម៉ែត្រទល់នឹងក្លឹបតោខៀវ Chelsea នៅលើទឹកដីខ្លួនឯងកាលពីឆ្នាំ ២០១២ ។ ប៉ុន្តែកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានបញ្ជាក់ថាយុទ្ធនាការនេះនឹងក្លាយជាឆ្នាំចុងក្រោយរបស់គាត់ជាមួយនឹងក្លិបយក្សអាល្លឺម៉ង់មួយនេះ ។

Image result for arjen robben won bundesliga

ថ្លែងទៅកាន់ Omnisport ខ្សែប្រយុទ្ធចាស់វស្សា Arjen Robben បាននិយាយថា៖ ” វាជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅឯក្លឹប Bayern ។ វាមានរយៈពេល ១០ ឆ្នាំមកហើយ ប៉ុន្តែវាដល់ពេលហើយ ” ។

Image result for Franck Ribery

Robben ដែលស៊ុតបញ្ចូលទីបានចំនួន ៩៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩៨ ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ខណះបានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់ក្នុងការប្រកួតចំនួន ១៣ លើកក្នុងរដូវកាលនេះ ។ ថ្លែងកាលពីថ្ងៃអាទិត្យលោក Uli Hoeness ប្រធានក្លិប Bayern Munich បានលើកឡើងថាវានឹងក្លាយជារដូវកាលចុងក្រោយសម្រាប់ Robben និងខ្សែបម្រើស្លាបជើងចាស់ Franck Ribery ដែលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅខែមិថុនាខាងមុខ ។

Related image

ក្លឹប Bayern Munich មិនស្ថិតនៅកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga ទៀតនោះទេនារដូវកាលនេះ ដោយពួកគេចាញ់ក្រុម Borussia Dortmund រហូតដល់ចំនួន ៩ ពិន្ទុឯណោះដែលជាក្រុមកំពុងឈរនៅកំពូលតារាងក្នុងការឆ្លងការប្រកួតចំនួន ១៣ ដងមកនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី