ផ្ទះ​ថ្មី​របស់​ Philippe Coutinho ត្រូវបានចោចូលលួច

28830
  • ផ្ទះ​ថ្មី​របស់​ Philippe Coutinho នៅ​ទីក្រុង​បាសេឡូណា​ ត្រូវ​ចោរ​ចូល​លួច​នៅ​យប់​ថ្ងៃ​អង្គារ​ ខណៈ​ក្រុម​គ្រួសារ​របស់​គេ​ចេញ​ក្រៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច។​

    BREAKING: Philippe Coutinho's house targeted in Barcelona robbery

    ប្រភព​ព័ត៌មាន​ពី​ Diario Sport ​បាន​ផ្សាយ​ថា​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ និង​គ្រួសារ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​១:៣០​នាទី​រំលង​អាធ្រាត្រ​ ហើយ​បាន​ឃើញ​ភាព​មិន​ប្រក្រតី​​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ។ ប៉ូលិស​សង្ស័យ​ថា​ក្រុម​ចោរ​បាន​ចូល​ក្នុង​​តាម​សំណង់​​ដែល​ធ្វើ​មិន​ទាន់​ហើយ​នៅ​បរិវេណ​ផ្ទះ​ថ្មី​របស់​គេ។

    គួរ​រម្លឹក​ថា​ផ្ទះ​ Coutinho ត្រូវ​បាន​ណែនាំ​ទិញ​ដោយ​មិត្ត​រួម​ក្រុម​ Luis Suárez ក្រោយ​ពេល​ផ្ទេរ​ពី​ Liverpool កាល​ពី​ខែ​មករា។​ តារា​ឆ្នើម​វ័យ​២៦​ឆ្នាំ​មិន​បាន​ហោះ​ទៅ​ទីក្រុង​ឡុង​​ទេ​ដោយសារ​មិន​អាច​លេង​ Champions League ជាមួយ Barca ព្រោះ​ធ្លាប់​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ចាស់​រួច​ហើយ។ មិនទាន់​មាន​ព័ត៌មាន​បញ្ជាក់​ពី​ការ​បាត់បង់​អ្វី​ខ្លះ​ពី​ករណី​ចោរកម្ម​នេះ​​ឡើយ៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី