Chelsea មានភាគរយខ្ពស់ជាង Juventus ក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងរបស់អាមេរិកម្នាក់

10922

យោងទៅតាមអ្វីដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេសបានឲ្យដឹងថាក្លឹប Chelsea គឺជាក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើតារាវ័យក្មេងសញ្ជាតិអាមេរិករបស់ក្លឹប Borussia Dortmund គឺកីឡាករ Christian Pulisic ។

Image result for Christian Pulisic

Christian Pulisic គឺជាគោលដៅដ៏មួយសម្រាប់ក្លឹបកំពូលៗជាច្រើនរួមទាំងក្លឹបសេះបង្កង់ Juventus និងហងក្រហម Liverpool ផងដែរ ។ លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងពោពេញទៅដោយទេពកោសល្យរបស់ក្រុមជម្រើសជាតិអាមេរិករូបនេះ ។ Juventus ក៏មានបំណងចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះផងដែេរ ប៉ុន្តែបន្ទាប់ពីការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo កាលពីក្នុងរដូវក្តៅនេះបានធ្វើឲ្យពួកគេរំសាយចិត្តទៅវិញ ។

Image result for Christian Pulisic

ខ្សែប្រយុទ្ធវ័យក្មេង Christian Pulisic បានបង្ហាញខ្លួនចំនួន ១០៣ លើកសម្រាប់ក្លឹប Borussia Dortmund ដោយស៊ុតបញ្ចូលទីបានចំនួន ១២ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ១៦ លើកផងដែរ ។

Related image

កីឡាករវ័យ ២០ ឆ្នាំរូបនេះបានដើរតួជាខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំ ហើយក៏ជាកីឡាករដ៏ឆ្នើមបំផុតសម្រាប់ក្រុមជម្រើសជាតិអាមេរិចផងដែរដោយបង្ហាញខ្លួនបានចំនួន ២១ លើក ស៊ុតបញ្ចូលទីបាន ៩ គ្រាប់ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី