មិនមែនមានតែ Ronaldo ទេក្នុងចំណោមបេក្ខភាពទាំង ៣ រូបមានម្នាក់ទៀតក៏មិនខ្ចីទៅកម្មវិធី Ballon d’Or ឆ្នាំ ២០១៨ នេះដែរ

10774

កាលពីប៉ុន្មានថ្ងៃមុននេះលិចលឺដំណឹងថាអតីតម្ចាស់បានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកីឡាករ Cristiano Ronaldo នឹងមិនទៅចូលរួមថ្ងៃប្រកាសលទ្ធផលអ្នកឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំនេះនោះឡើយ ប៉ុន្តែបេក្ខភាពម្នាក់ផ្សេងទៀតក្នុងចំណោមបេក្ខភាពកំពូលទាំង ៣ នាក់ក៏មិនអញ្ចើញចូលរួមក្នុងកម្មវិធីនេះផងដែរ ។

Image result for Cristiano Ronaldo

អ្នកឈ្នះពានរង្វាន់ Ballon d’Or នឹងត្រូវប្រកាសនៅថ្ងៃទី ៣ ខែ ធ្នូ នេះនៅក្នុងរដ្ឋធានីប៉ារីសក្នុងប្រទេសបារាំង ដោយមានបេក្ខភាពកំពូលចំនួន ៣ នាក់ក្នុងការប្រជែងដណ្ដើមយកពានរង្វាន់នេះដោយរួមមាន Luka Modric , Cristiano Ronaldo និង Antoine Griezmann ។

Image result for Antoine Griezmann

Cristiano Ronaldo ទើបតែធ្វើឲ្យអ្នកគ្រាំទ្ររបស់ខ្លួនមានការខកចិត្តបន្ទាប់ពីរូបគេប្រកាសមិនចូលរួមកម្មវិធីប្រកាសពានរង្វាន់នេះ ។ ប៉ុន្តែក្រោយមកមិនមែនមានតែ Ronaldo ទេដែលមិនអញ្ជើញទៅចូលរួមកម្មវិធីនេះ Antoine Griezmann ដែលគេជឿជាក់ថានឹងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការបោះឆ្នោតនៃពានរង្វាន់នេះក៏មិនធ្វើការអញ្ជើញទៅព្រឹត្តិការណ៍នេះផងដែរ នេះបើយោងតាមការសែត Sky Italia បានអះអាង ។

Related image

តារាឆ្នើមសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំ Antoine Griezmann តែងតែបង្ហាញទម្រង់លេងបានយ៉ាងល្អទាំងក្នុងក្លឹប Atletico Madrid និងក្រុមជម្រើសជាតិបារាំង ដោយជួយឲ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះលើកពានរង្វាន់លំដាប់ទីពីររបស់ទ្វីបអឺរ៉ុប UEFA Europa League កាលពីរដូវកាលមុន នឹងមុនពេលជួយឲ្យក្រុមមាន់គក់បារាំងលើកពានរង្វាន់ធំបំផុតក្នុងលោក FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ីកាលពីប៉ុន្មានខែមុននេះ ។

Related image

ការប្រកាសអ្នកឈ្នះពានរង្វាន់ Ballon d’Or បន្តិចទៀតនេះក្នុងចំណោមបេក្ខភាពចំនួន ៣ នាក់គេជឿជាក់ថាមានខ្សែបម្រើឆ្នើមរបស់ក្លឹបអធិរាជស Real Madrid និងក្រុមជម្រើសជាតិក្រូអាត Luka Modric តែម្នាក់ប៉ុណ្ណោះដែលមានវត្តមានក្នុងកម្មវិធីនេះ ខណះកីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានគេជឿងជាក់ ៩៩.៩៩% ថានឹងក្លាយជាម្ចាស់បុគ្គលឆ្នើមបំផុតប្រចាំឆ្នាំ ២០១៨ នេះ ៕

ដោយ៖តារា

ប្រភព :
foxsportsasia
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី