ផ្លូវការ! ក្រោយ Man City បដិសេធ Ronaldo វិលត្រឡប់ទៅ Man Utd វិញ ក្នុងតម្លៃឡៃឡុង

19691
  • Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន ២៤ លានផោន (២៨ លានអឺរ៉ូ/៣៣ លានដុល្លារ) ដើម្បីចុះហត្ថលេខាលើ Cristiano Ronaldo ពីក្រុម Juventus បន្ទាប់ពីក្រុម Manchester City បានបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេចំពោះម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យ នេះបើយោងតាមការបញ្ជាក់ Goal ។
    ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានផ្តល់ជូនអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United ទៅកាន់ក្រុមមេឃខៀវ Manchester City បន្ទាប់ពីពួកគេបរាជ័យនាំយកគោលដៅកំពូល Harry Kane ដែលបានសម្រេចចិត្តបន្តស្នាក់នៅ Tottenham Hotspur។
    Man City បានសម្រេចចិត្តច្រានចោលឱកាសផ្ទេរកីឡាករវ័យ ៣៦ ឆ្នាំរូបនេះហើយ បន្ទាប់មក Manchester United បានធ្វើការដេញថ្លៃជាផ្លូវការទៅកាន់ Juventus ក្នុងតម្លៃ ២៤ លានផោនដើម្បីនាំយក Ronaldo ត្រលប់មកទឹកដី Old Trafford វិញ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី