ឥទ្ធិពល! ការវិលត្រឡប់មកវិញរបស់ Ronaldo ធ្វើឱ្យភាគហ៊ុន Man Utd ហក់កើនឡើងយ៉ាងខ្លាំង

26166
  • Manchester United បានទទួលអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo ម្ដងទៀត។
    ភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការនៅលើបណ្តាញសង្គម Twitter ភាគហ៊ុនរបស់ Manchester United បានកើនឡើង ៨% ដែលមានន័យថា នេះគឺជាការបន្ថែមទឹកប្រាក់ចំនួន ២៥០ លានដុល្លារដល់ភាគហ៊ុនរបស់ក្លឹប។
    នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ ហើយវាបានកើតឡើងសូម្បីតែមុនពេល Ronaldo ត្រូវបានបង្ហាញជាផ្លូវការថា ជាកីឡាករបិសាចក្រហមម្តងទៀត។
    ក្រាហ្វខាងក្រោមដែលបានបញ្ចេញដោយការសែត The Telegraph បង្ហាញពីតម្លៃភាគហ៊ុនក្លិបយក្សអង់គ្លេសមួយនេះបានកើនឡើងយ៉ាងឆាប់រហ័ស៖ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី