Thiago Silva មិនច្បាស់អំពីស្ថានភាពរបួសរបស់ Neymar ដែលមានសភាពធ្ងន់ធ្ងរប៉ុណ្ណានោះទេ

9002

ប្រធានក្រុមរបស់ក្លឹប Paris Saint-Germain កីឡាករ Thiago Silva មិនទាន់ប្រាកដថារបួសរបស់ Neymar នឹងធ្ងន់ធ្ងរដែលត្រូវសម្រាករយះពេលប៉ុន្មាននោះទេ ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេជំនួសកាលការប្រកួតជាមួយ Bordeaux កាលពីថ្ងៃអាទិត្យ ។

Image result for Thiago Silva

Neymar បានស៊ុតបញ្ចូលទីចំនួនមួយគ្រាប់កាលពីទទួលបានលទ្ធផលស្មើ ២-២ នៅក្នុងក្របខ័ណ្ឌ Ligue 1 ប្រចាំសប្ដាហ៍ទី ១៥ ប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានប្ដូរចេញនៅដើមតង់ទី ២ ក្រោយពីរងរបួសរបស់គាត់ចាប់ផ្ដើមឈឺឡើងវិញ ។

Related image

លោក Thomas Tuchel បានសម្រេចចិត្តរួចជាស្រេចថាកីឡាករប្រេស៊ីលរូបនេះនឹងមិនមានវត្តមានក្នុងការប្រកួតនៅរាត្រីថ្ងៃពុធក្នុងទីក្រុង Strasbourg ខណះខ្សែការពារ Thiago Silva សង្ឃឹមថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះនឹងជាសះស្បាយក្នុងរយះដ៏ខ្លី ។

Image result for Neymar vs Bordeaux

អ្នកចាត់ការរូបនេះបានបន្ថែមទៀតថាគាត់ជឿជាក់ថាការរងរបួសរបស់ Neymar ពេលនេះគឺដូចគ្នាទៅនឹងក្នុងអំឡុងពេលកាតព្វកិច្ចជួយក្រុមជម្រើសប្រេស៊ីល ខណៈដែលមិត្តរួមក្រុមប្រេស៊ីលរបស់គាត់បានបញ្ជាក់ម្តងហើយម្តងទៀតថាវាមិនមែនជាអ្វីមួយដែលនឹងធ្វើឲ្យខ្សែប្រយុទ្ធស្លាបរូបនេះសម្រាកក្នុងរយៈពេលយូរនោះទេ ។

Image result for Neymar vs Bordeaux

Thiago Silva បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ ” Neymar ? យើងមិនដឹងទេថាតើវាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ប៉ុន្តែអ្នកដឹងទេថាគាត់មិនចូលចិត្តការចាកចេញពីការប្រកួតនោះទេ ប្រសិនបើគាត់ធ្វើវាត្រូវតែមានអ្វីមួយ ខ្ញុំមិនដឹងថាគាត់មានអ្វីនោះទេ  ។ គាត់ត្រូវឆ្លងកាត់ការធ្វើតេស្តពិនិត្យហើយបន្ទាប់មកយើងនឹងប្រាប់អ្នកព្រោះអ្នកចង់ដឹង ចង់ឃើញ ខ្ញុំគិតថាសូម្បីតែគ្រូពេទ្យមិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែអ្នកនឹងដឹងនៅថ្ងៃបន្ទាប់ “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី