ក្រោយពីចាកចេញ Ronaldo៖ ខ្ញុំបានប្រគល់បេះដូងនិងព្រលឹងរបស់ខ្ញុំ សម្រាប់ Juventus

22281
  • Cristiano Ronaldo បានបង្ហោះសារលាគ្នាយ៉ាងស្មោះទៅកាន់ Juventus បន្ទាប់ពីការផ្ទេររបស់គាត់ត្រលប់ទៅ Manchester United វិញត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រ។
    Ronaldo នឹងត្រលប់មកទឹកដី Old Trafford វិញក្នុងតម្លៃដំបូង ១៣ លានផោន (១៥ លានអឺរ៉ូ/១៨ លានដុល្លារ) ជាមួយនឹងការបន្ថែមរហូតដល់ ៧ លានផោន (៨ លានអឺរ៉ូ/៩ លានដុល្លារ) ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីអរគុណដល់អ្នកគាំទ្រ Juventus សម្រាប់ការគាំទ្ររបស់ពួកគេ បន្ទាប់ពីគាត់បានចំណាយពេលបីរដូវកាលជាមួយក្លឹប Bianconeri ។
    ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ “ថ្ងៃនេះខ្ញុំចាកចេញពីក្លឹបដ៏អស្ចារ្យមួយដែលជាក្លឹបធំជាងគេនៅអ៊ីតាលី ហើយច្បាស់ជាក្លឹបធំបំផុតមួយនៅអឺរ៉ុបទាំងអស់។ ខ្ញុំបានប្រគល់បេះដូងនិងព្រលឹងរបស់ខ្ញុំសម្រាប់ Juventus ហើយខ្ញុំនឹងស្រឡាញ់ទីក្រុងទូរីនរហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំ”។
    Ronaldo បន្តទៀតថា៖ “tifosi bianconeri តែងតែគោរពខ្ញុំ ហើយខ្ញុំបានព្យាយាមអរគុណការគោរពនេះតាមរយៈការតស៊ូដើម្បីពួកគេនៅគ្រប់ការប្រកួតគ្រប់រដូវកាលការប្រកួតប្រជែង។ នៅទីបញ្ចប់យើងទាំងអស់គ្នាអាចមើលទៅក្រោយ ហើយដឹងថាយើងសម្រេចបាននូវអ្វីដែលអស្ចារ្យ មិនមែនអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែនៅតែយើងបានសរសេររឿងដ៏ស្រស់ស្អាតជាមួយគ្នា”។
    ម្ចាស់ពាន Ballon D’or ៥សម័យកាលបន្ថែមថា៖ “ខ្ញុំនឹងក្លាយជាម្នាក់ក្នុងចំណោមអ្នកជានិច្ច។ ឥឡូវនេះអ្នកគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ខ្ញុំ ព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំជាផ្នែកមួយរបស់អ្នក។ អ៊ីតាលី, Juve, Turin, tifosi bianconeri (អ្នកគាំទ្រ) អ្នកនឹងនៅក្នុងបេះដូងខ្ញុំជានិច្ច”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី