
Juventus បានបញ្ចប់ការលក់ Cristiano Ronaldo ទៅឱ្យក្រុម Manchester United ដោយ Bianconeri សង្ឃឹមថានឹងអាចជំនួសរូបគេជាមួយនឹងខ្សែប្រយុទ្ធ Eden Hazard របស់ក្រុម Real Madrid ។
ខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិករូបនេះស្ថិតនៅលើកំពូលតារាងរ៉ាដារបស់ Juventus ទោះបីជា Hazard ចាប់ផ្តើមអាជីពពីររដូវកាលដំបូងមិនបានល្អក៏ដោយ ខណៈពេលវេលាប្រកួតរបស់គាត់អាចរងផលប៉ះពាល់ដោយសារការមកដល់របស់ Kylian Mbappe នៅកីឡដ្ឋាន Estadio Santiago Bernabeu ។
Hazard ចង់ស្នាក់នៅ Real Madrid ប៉ុន្តែគាត់ក៏ចង់លេងបាល់ទាត់ជាទៀងទាត់ និងជាកីឡាករសំខាន់នៅក្នុងក្រុមផងដែរ តែការមកដល់របស់ Mbappe នឹងមិនអាចធានាបាននៅក្នុងក្លឹបនោះទេ។ បន្ទាប់ពីបានចូលរួមជាមួយក្រុម Real Madrid ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ១០០ លានអឺរ៉ូនៅរដូវក្តៅឆ្នាំ ២០១៩ ពេលវេលារបស់ Hazard នៅរដ្ឋធានីអេស្ប៉ាញត្រូវបានញាំញីដោយបញ្ហារបួស។
តាមពិតទៅកីឡាករវ័យ ៣០ ឆ្នាំរូបនេះ លេងបានត្រឹមតែ ៤៥ ប្រកួតប៉ុណ្ណោះក្នុងរយៈពេលពីររដូវកាលកន្លងមកនេះ ដែលក្នុងនោះគាត់រកបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩លើកប៉ុណ្ណោះសម្រាប់ក្លិប Real Madrid៕
ដោយ៖ វិទូ