Thiago Silva៖ ការចុះហត្ថលេខារបស់ PSG ជាមួយ Sergio Ramos ធ្វើឱ្យខ្ញុំពិបាកចិត្ត

36082
  • Thiago Silva បានសារភាពថា ការសម្រេចចិត្តរបស់ Paris Saint-Germain ក្នុងការចុះហត្ថលេខាជាមួយ Sergio Ramos បានធ្វើឱ្យរូបគេពិតជាសោកស្តាយ បន្ទាប់ពីរូបគេមិនត្រូវបានផ្តល់ជូននូវកិច្ចព្រមព្រៀងស្រដៀងគ្នានេះ បើទោះបីជាពួកគេទាំងពីរមានអាយុប្រហាក់ប្រហែលគ្នាក៏ដោយ។
    អតីតប្រធានក្រុម Real Madrid កីឡាករ Ramos គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទម្រង់លេងខ្ពស់នៅ Parc des Princes នៅរដូវក្តៅនេះ ខណៈដែលក្រុមនៅ Ligue 1 ព្យាយាមពង្រឹងក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រកួតនៅអឺរ៉ុបប្រកបដោយភាពជោគជ័យ។
    ប៉ុន្តែ Silva ដែលកំពុងឈានចូលឆ្នាំទី ២ របស់គេនៅ Chelsea បន្ទាប់ពីការចាកចេញរបស់ PSG កាលពីរដូវកាលមុនបានសារភាពថា ទោះបីជាគ្មានបញ្ហាជាមួយ Ramos ក៏ដោយ ក៏អតីតជម្រើសជាតិប្រេស៊ីលរូបនេះមានអារម្មណ៍មិនសប្បាយចិត្តនោះទេ នៅពេលអតីតក្លឹបរបស់ខ្លួនចុះហត្ថលេខាលើតារាឆ្នើមអេស្ប៉ាញវ័យ ៣៥ឆ្នាំរូបនេះ ។
    កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានប្រាប់ ESPN ប្រេស៊ីលថា៖ “ខ្ញុំមិនមានអ្វីប្រឆាំងនឹង Sergio Ramos ទេ ប៉ុន្តែ Sergio នៅពេលដែលពួកគេផ្តល់កិច្ចសន្យាពីរឆ្នាំដល់គាត់ គឺមានអាយុដូចខ្ញុំកាលពីឆ្នាំមុន” ។
    Silva បន្តនិយាយទៀតថា៖ “ដូច្នេះវាធ្វើឱ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំមិនទាន់និយាយអំពីរឿងនេះជាមួយនរណាម្នាក់នៅឡើយទេ ព្រោះវាធ្វើឱ្យខ្ញុំពិតជាពិបាកចិត្ត ព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានធ្វើអ្វីសោះសម្រាប់ក្លឹប”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី