ក្រោយ Ronaldo មកដល់! Pogba ប្រាប់ភ្នាក់ងាររបស់គាត់ថា គាត់ចង់ទៅលេងនៅ R.Madrid

30902
  • Paul Pogba បានប្រាប់ភ្នាក់ងាររបស់គាត់ថា គាត់ចង់ចូលរួមជាមួយ Real Madrid នៅឆ្នាំ ២០២២ នេះបើយោងតាមលោក Jose Felix Diaz ដែលអាចជឿជាក់បាន។
    កីឡាករសញ្ជាតិបារាំងរូបនេះនឹងមិនបន្តកុងត្រាបច្ចុប្បន្នជាមួយ Manchester United ឡើយ។ កិច្ចសន្យារបស់ខ្សែបម្រើស្លាបរូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ។
    មុននេះត្រូវបានគេបង្ហាញដោយប្រភពពី La Saeta Rubia ថា Real Madrid នឹងព្យាយាមចុះហត្ថលេខាលក្ខណៈ Pre-agreement ជាមួយ Pogba ក្នុងការផ្លាស់ទៅកាន់ទឹកដី Bernabeu របស់គាត់សម្រាប់ឆ្នាំ ២០២២ ។
    អតីតកីឡាករ Juventus វ័យ ២៨ ឆ្នាំរូបនេះបានចាប់ផ្តើមរដូវកាលថ្មី២០២១/២០២២ យ៉ាងល្អ ដោយបញ្ចូលបាល់ឱ្យមិត្តក្រុមរហូតដល់ ៥ គ្រាប់ក្នុងការលេង ២ ប្រកួតដំបូងនៅក្របខណ្ឌ Premier League៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី